翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ផ្លូវរូងភ្នំទីមួយដែលមានប្រវែងលើសពី ២ គីឡូម៉ែត្រនៃកំណាត់ផ្លូវក្នុងប្រទេសចិននៃផ្លូវដែកចិននិងឡាវត្រូវបានសាងសង់រួចរាល់

2018-09-18 16:39:07 cri

      អ្នក​សារ​ព័ត៌មាន​ទទួល​ដំណឹង​ពី​ស្ថាប័ន​ផ្លូវ​ដែក​របស់ប្រទេសចិន​ឲ្យ​ដឹង​ថា ថ្ងៃទី ១៦ ខែ​កញ្ញា​ ផ្លូវ​រូង​ភ្នំShanggang​លេខ​ ២ នៃកំណាត់​​ផ្លូវ​ពី​ក្រុង​Yuxiដល់​Mohan​ ដែល​ជា​កំណាត់ផ្លូវ​​ក្នុង​ប្រទេសចិន​នៃ​ផ្លូវ​ដែក​អន្តរជាតិ​ចិន​-ឡាវ​ត្រូវ​បាន​សាង​សង់​​រួច​រាល់​ដោយ​រលូន ។​ ​​នេះ​ជា​ផ្លូវ​រូង​ភ្នំ​ទីមួយ​ដែល​មាន​ប្រវែង​លើស​ពី​ ២ គីឡូម៉ែត្រ​​នៃ​កំណាត់ផ្លូវ​​ក្នុង​ប្រទេស​ចិន​នៃ​ផ្លូវ​ដែក​ចិន​-ឡាវ​ត្រូវ​បាន​​សាង​សង់​​រួច​រាល់​។ 

    សូម​បញ្ជាក់​ថា ក្រោយ​ពី​ផ្លូវ​ដែក​ចិន​-ឡាវ​ដាក់​ឲ្យ​ប្រើ​ប្រាស់​ ការ​ធ្វើ​ដំណើរ​ពី​ក្រុង​គុនមីង​​ទៅ​ដល់​ក្រុង​Jinghong​ មណ្ឌលស្វយ័ត​ជនជាតិ​តៃ​Xishuangbanna ខេត្ត​យូណាន​​​គឺ​ចំណាយ​​ពេលត្រឹម​តែ​ ៣ ម៉ោង​​ប៉ុណ្ណោះ ហើយ​ទៅ​ដល់​ក្រុង​វៀងចន្ទន៍​​ត្រូវ​ចំណាយ​ពេល​តែ​មួយយប់​ប៉ុណ្ណោះ​ ៕​

 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស