王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចជំនួបរវាងប្រមុខរដ្ឋកូរ៉េខាងត្បូងនិងកូរ៉េខាងជើងជិតនឹងបើកធ្វើ រដ្ឋមន្រ្តីការបរទេសអាមេរិកនិងកូរ៉េខាងត្បូងជួបពិភាក្សាតាមទូរស័ព្ទជាញឹកញាប់

2018-09-18 15:38:21 cri

     ក្នុងខណៈ​ពេល​ដែល​កិច្ច​ជំនួប​រវាង​​ប្រមុខ​រដ្ឋ​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង​ជិត​នឹង​បើក​ធ្វើ​  ​ក្រសួង​ការបរទេស​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​១៧​ខែ​កញ្ញា​ថា​ ​លោក​Mike​ Pompeo​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​និង​លោក​Kang​ Kyung-wha​រដ្ឋមន្រ្តី​ការបរទេស​កូរ៉េខាងត្បូង​បាន​ជួប​ពិភាក្សា​​តាម​ទូរស័ព្ទ​ពីរ​លើក​ក្នុង​រយៈពេល​២​ថ្ងៃ​កន្លងទៅ​ ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​គ្មាន​អាវុធ​​នុយគ្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

      ភាគី​ទាំង​ពីរ​បាន​ថ្លែងថា​ ​មុន​ពេល​ឈាន​ដល់​ការ​សម្រេច​ការ​គ្មាន​អាវុធ​​នុយគ្លេអ៊ែរ​ជា​ស្ថាពរ​​នៅ​ឧបទ្វីប​កូរ៉េ​គឺ​នឹង​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​កូរ៉េខាងជើង​ដដែល​​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស