王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងMangkhut នៅប្រទេសហ្វីលីពីនបានឡើងដល់៦៦នាក់

2018-09-18 15:36:58 cri

     អាជ្ញាធរ​ប៉ូលិស​ហ្វីលីពីន​បាន​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​១៧​ខែ​កញ្ញា​ថា​ ​ចំនួន​អ្នក​ស្លាប់​​ដោយសារ​ព្យុះ​ទីហ្វុង​Mangkhut​នៅ​ប្រទេស​ហ្វីលីពីន​បាន​ឡើងដល់​៦៦​នាក់​ ​ក្រៅពី​នេះ​មាន​មនុស្ស​ចំនួន​៥២​នាក់​ទៀត​បាត់​ខ្លួន​។

      បច្ចុប្បន្ន​ ​នៅ​តំបន់​ភាគខាង​ជើង​ប្រទេស​ហ្វីលីពីន​មាន​ខេត្ត​​ចំនួន​៧​បាន​ប្រកាស​ចូល​ក្នុង​ភាព​អាសន្ន​ដោយសារ​គ្រោះ​មហន្តរាយ​។

      ក្រសួង​កសិកម្មហ្វីលីពីន​បាន​ឱ្យ​ដឹង​កាលពី​ថ្ងៃទី​១៧​ខែ​កញ្ញា​ថា ​តាម​ស្ថិតិ​ជា​ជំហាន​ដំបូង​ ​ការ​ខូចខាត​ខាង​កសិកម្ម​ដែល​បណ្តាល​មក​ពី​ព្យុះ​ទីហ្វុង​ Mangkhut​​បាន​ឡើង​ដល់​១៤​ពាន់​លាន​ពីសូ​ស្មើ​នឹង​២៥៩​លាន​ដុល្លារ​អាមេរិក​ ​កម្រិត​រង​គ្រោះ​គឺ​ធ្ងន់ធ្ងរ​បំផុត​​តាំង​ពី​ការ​កើត​មាន​ព្យុះ​ទីហ្វុង​Haiyan​ដ័​ខ្លាំង​ក្លា​ពិសេស​​កាល​ពី​ឆ្នាំ​២០១៣​មក​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស