翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកMoon Jae-in ប្រធានាធិបតីកូរ៉េខាងត្បូងអញ្ជើញទៅដល់ក្រុងព្យុងយ៉ាងនិងចូលរួមកិច្ចជំនួបលើកទី ៣ រវាងថ្នាក់ដឹកនាំកូរ៉េខាងត្បូងនិងខាងជើងក្នុងឆ្នាំ ២០១៨នេះ

2018-09-18 16:39:53 cri

     នៅ​វេលា​ម៉ោង ១០ ព្រឹក​​ថ្ងៃទី ១៨ ខែកញ្ញា តាម​ម៉ោងក្នុង​​តំបន់​ លោក​Moon Jae-in ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូងបាន​​អញ្ជើញ​ទៅ​ដល់​ក្រុង​ព្យុងយ៉ាង និង​ចាប់​ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​ដែលមាន​​រយៈ​ពេល ៣ ថ្ងៃ​ ​។​ លោក​Kim Jong-un​ ប្រធាន​​​គណៈកម្មាធិការ​កិច្ចការរដ្ឋ​កូរ៉េ​ខាង​ជើង​បានទៅ​ស្វាគមន៍​ដំណើរ​របស់​លោក​Moon Jae-in​ដោយ​ផ្ទាល់​​នៅ​ព្រលានយន្តហោះ​ ព្រមនិង​បាន​រៀបចំ​ពិធី​​បដិសណ្ឋារកិច្ចដ៏​ឱឡារិកដើម្បី​ទទួល​​ស្វាគមន៍លោក​ Moon Jae-in ​ផង​ដែរ​។

    សូម​បញ្ជាក់​ថា លោក​ Moon Jae-inជា​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​​​ទី ៣ ដែល​បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង​បន្ទាប់​ពី​លោក​Kim Dae-jungនិង​លោកRoh Moo-hyun​៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស