邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ចិននិងអាស៊ានស្វែងរកការអភិវឌ្ឍរួមគ្នាសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអេឡិចត្រូនិច

2018-09-14 13:08:55 cri

      វេទិកា​ពាណិជ្ជកម្ម​អេឡិចត្រូនិច​កំពង់ផែ​ព័ត៌មាន​ចិន​-អាស៊ាន​ឆ្នាំ ២០១៨ ​បាន​បើកធ្វើ​នៅ​ក្រុង​ណាននីង​​ប្រទេស​ចិន​កាលពី​ថ្ងៃទី ១៣ ​ខែ​កញ្ញា ​ដើម្បី​ពិភាក្សា​និង​​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​និង​ការផ្លាស់ប្តូរ​សេដ្ឋកិច្ចនិង​ពាណិជ្ជកម្ម​លើ​វិស័យ​បណ្តាញ​អ៊ីនធើណេត​រវាង​ចិន​និង​អាស៊ាន។

      តំណាង​ដែលបាន​ចូលរួម​វេទិកា​បាន​យល់ឃើញថា  ​វេទិកា​នេះ​នឹងនាំមក​នូវ​ឱកាស​កាន់តែ​ច្រើន​សម្រាប់​កិច្ចសហប្រតិបត្តិការ​​បណ្តាញ​​អ៊ីនធើណេត​និង​សហគ្រាស​ពាណិជ្ជកម្ម​អេឡិចត្រូនិច​រវាង​ចិន​និង​អាស៊ាន​  ដើម្បី​ជំរុញ​​ឲ្យ​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ចិន​-អាស៊ាន​​ទទួល​បាន​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក​ និង​​ឈ្នះ-ឈ្នះ​ ​និង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​ពាណិជ្ជកម្ម​អេឡិចត្រូនិច​និង​​សេដ្ឋកិច្ច​ប្រពៃណី​​​ប្រទេស​ចិន​និង​បណ្តា​ប្រទេស​អាស៊ាន​​មាន​ការអភិវឌ្ឍ​​​កាន់តែ​ល្អប្រសើ​​ថែមទៀត៕​​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស