李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថ្លែងថា ពីខែមករាដល់ខែសីហាឆ្នាំ២០១៨ ប្រទេសចិនជំរុញយ៉ាងសកម្មនូវកិច្ចសហប្រតិបត្តិការនិងការវិនិយោគទៅលើបណ្តាប្រទេសតាមបណ្តោយ”ខ្សែក្រវាត់មួយនិងផ្លូវមួយ”

2018-09-14 14:22:12 cri

       ក្រសួង​ពាណិជ្ជកម្ម​ចិន​បានប្រកាស​ទិន្នន័យ​ថ្មី​បំផុត​កាលពី​ថ្ងៃទី​ ១៣ ខែ​កញ្ញា​ថា​ ពី​ខែ​មករា​ដល់​ខែ​សីហា​ឆ្នាំ​២០១៨នេះ​ វិនិយោគិនចិន​បាន​ធ្វើការ​វិនិយោគ​ដោយ​ផ្ទាល់​មិនមែន​វិស័យហិរញ្ញវត្ថុក្នុង​តម្លៃ​ ៧ ម៉ឺន​ ៤ ពាន់​ និង​៩០លាន​ដុល្លារអាមេរិក​​ទៅលើ​ប្រទស​និងតំបន់​ចំនួន​ ១៥៣​ លើ​ពិភពលោក​ បាន​កើន​ឡើង​​ ៧​.៨%បើប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នាឆ្នាំ​២០១៧ ។ ក្នុងនោះ​ ប្រទេស​ចិន​បាន​ជំរុញ​យ៉ាង​សកម្ម​នូវ​កិច្ច​សហប្រតិបត្តិការ​និង​ការ​វិនិយោគទៅលើ​ប្រទេស​តាម​បណ្តោយ”​ខ្សែក្រវាត់មួយ​និ​ងផ្លូវ​មួយ​” ដោយ​បាន​បន្ថែម​ប្រាក់​ទុន​​វិនិយោគ​ថ្មី​ចំនួន​ ៩ ពាន់​ ៥ រយ ៨០ លាន​ដុល្លារអាមេរិក​ កើន​ឡើង​ ១២​ % ​បើប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នាឆ្នាំ​២០១៧ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស