李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនរីករាយពិភាក្សាជាមួយបណ្តាប្រទសដែលមានក្តីបំណងដើម្បីបង្កើតតំបន់ពាណិជ្ជកម្មសេរី

2018-09-14 14:23:51 cri

       លោក Gaofeng អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​ចិន​បាន​ថ្លែង​កាលពី​ថ្ងៃទី​១៣ ខែ​កញ្ញា​​ថា​ ការ​ជំរុញ​ការ​កសាង​តំបន់​ពាណិជ្ជកម្ម​សេរី​ជាមួយ​ប្រទេស​មាន​ពាក់ព័ន្ធ​ ជា​ខ្លឹមសារដ៏​សំខាន់​ក្នុង​ដំណើរ​ការ​បើក​ទូលាយ​ថែមទៀត​នៃប្រទេស​ចិន​ដើម្បី​កសាង​សេដ្ឋកិច្ច​ពិភពលោក​បែប​បើកទូលាយ​ ។ ប្រទេស​ចិន​រីករាយ​ពិភាក្សា​ជាមួយ​បណ្តា​ប្រទេស​​ដែល​មាន​ក្តីបំណងដើម្បី​បង្កើត​​តំបន់​ពាណិជ្ជកម្ម​សេរី ។

       គិត​រហូត​មកដល់​​ពេល​បច្ចុប្បន្ននេះ​ ប្រទេស​ចិន​បាន​ឈាន​ដល់​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ចំនួន ១៧ ជាមួយ​ប្រទេស​និង​តំបន់​ចំនួន​ ២៥  ដោយ​មាន​ដៃគូ​ពាណិជ្ជកម្ម​សេរីនៅ​ទ្វីប​អឺរ៉ុប​ អាស៊ី​ ទ្វិប​អូសេអានី​ ទ្វីប​អាមេរិក​ខាងត្បូង​និង​ទ្វីប​អាហ្រ្វិក ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស