马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងនិងលោកភូទីនរួមគ្នាទស្សនាមជ្ឈមណ្ឌលកុមារ”សមុទ្រ”រុស្ស៊ី

2018-09-13 16:33:10 cri

图片默认标题_fororder_1123421162_15367773158921n

លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋចិន​និង​លោក​ភូទីន​ប្រធានាធិបតី​រុស្ស៊ី​បាន​រួម​គ្នា​ទស្សនា​មជ្ឈមណ្ឌល​កុមារ​”សមុទ្រ”រុស្ស៊ី​នៅ​Vladivostokប្រទេស​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១២​ខែ​កញ្ញា។​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​ពីរ​បាន​រំពឹង​ទុក​ថា​នឹង​បង្កើន​ការ​ផ្លាស់​ប្តូរ​រវាង​យុវជន​និង​ក្មេង​ជំទង់​នៃ​ប្រទេស​ទាំង​ពីរ​ថែម​មួយ​កម្រិត​ទៀត ​ដើម្បី​បន្ត​មិត្តភាព​រវាង​ចិន​និង​រុស្ស៊ី​ត​កូន​តចៅ​ត​រៀងទៅ។

    មជ្ឈមណ្ឌល​កុមារ​”សមុទ្រ”រុស្ស៊ី​ក្រោម​ការ​គ្រប់​គ្រង​នៃ​ក្រសួង​ការ​អប់រំ​នៃ​រុស្ស៊ី​។បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​បាន​កើត​នៅ​ស្រុក​WenChuanប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០០៨ ​តបតាម​សេចក្តី​អញ្ជើញ​របស់​រដ្ឋាភិបាល​រុស្ស៊ី​ ​មាន​កុមារ​ចិន​នៃ​តំបន់​រងគ្រោះ​ជិត​២ពាន់​នាក់​បាន​មក​ដល់​មជ្ឈមណ្ឌល​នេះ​ដើម្បី​ទទួល​បាន​ការ​ថែ​រក្សា។​បន្ទាប់​ពី​គ្រោះ​រញ្ជួយ​ដី​បាន​កើត​នៅ​ស្រុក​YaAnប្រទេស​ចិន​កាល​ពី​ឆ្នាំ​២០១៣ ​មាន​កុមារ​ចិន​នៃ​តំបន់​រងគ្រោះ​ចំនួន​២៩៩នាក់​មកដល់​មជ្ឈមណ្ឌល​នេះ​ដើម្បី​ទទួល​បាន​ការ​ថែ​រក្សា​ផង​ដែរ។

អ្នកបកប្រែ:马小青
ប្លុកពិសេស