邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ី ជីនភីង តំណាងមជ្ឈិមបក្សកុម្មុយនិសចិនសួរសុខទុក្ខនិងចូលរួមអបអរសាទរទិវាគ្រូបង្រៀនដល់អស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកផ្នែកអប់រំទូទាំងប្រទេសចិន

2018-09-10 15:33:08 cri

图片默认标题_fororder_1123406247_15365567796371n    670

      មហាសន្និបាត​អប់រំ​ទូទាំង​ប្រទេស​ចិន​បាន​ប្រារព្ធធ្វើ​នៅ​ទីក្រុង​ប៉េកាំង​នៅ​ព្រឹក​ថ្ងៃទី ១០ ​ខែកញ្ញា។ ​លោក ស៊ី ជីនភីង ​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស​ចិន​ ​​​ប្រធានរដ្ឋ​ចិន​ ​និង​ជាប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​​ចិន​បាន​អញ្ជើញ​ចូលរួម​ព្រមទាំង​​ថ្លែង​សុន្ទរកថា​ដែល​មាន​អត្ថន័យ​សំខាន់។

      ថ្ងៃទី ១០ ​ខែកញ្ញា​នេះ​ជា​ទិវា​គ្រូបង្រៀន​លើក​ទី ៣៤ ​នៃ​សាធារណរដ្ឋប្រជាមានិត​ចិន  ​​។ ក្នុង​នាម​​មជ្ឈិម​បក្ស​កុម្មុយនិស​ចិន ​លោក ស៊ី ជីនភីង ​បាន​សំដែង​ការ​​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​និង​ការសួរសុខទុក្ខ​យ៉ាង​ស្មោះ​ចំពោះ​លោកគ្រូ ​អ្នកគ្រូ ​និង​បុគ្គលិកការងារ​ផ្នែក​ការអប់រំ​ទាំងអស់​​ទូទាំង​ប្រទេស​ចិន។ ​លោកបាន​សង្កត់ធ្ងន់​ថា  ​​ក្នុង​រយៈពេល​ជាយូរណាស់​មក​ហើយ  ​ ​គ្រូ​បង្រៀន​ទាំងអស់​បាន​អនុវត្ត​គោលការ​អប់រំ​នៃ​បក្ស​កុម្មុយនិស​ចិន ​និង​បាន​ចូលរួម​ផ្តល់​វិភាគទាន​ដ៏​ធំ​និង​សំខាន់​ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ និង​ការងើបឡើងវិញ​នៃ​ជនជាតិ។ ​គ្រូ​បង្រៀន​ជា​វិស្វករ​នៃ​ព្រលឹង​មនុស្សជាតិ ​ជា​អ្នក​បន្ត​មរតក​នៃ​អរិយធម៌​មនុស្សជាតិ​។ ​ទូទាំង​បក្ស​កុម្មុយនិស​និង​សង្គម​ទាំងមូល​ត្រូវតែ​គោរព​គ្រូ​បង្រៀន ​គោរព​ការងារ​អប់រំ  ​​បន្ត​ខិតខំ​លើកឡើង​ឋានៈ​នយោបាយ ​សង្គម ​និង​​អាជីព​របស់​គ្រូ​បង្រៀន​៕​​​

អ្នកបកប្រែ:邓倩
ប្លុកពិសេស