郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស្រី Sun Chunlan បេសកជនពិសេសរបស់លោក ស៊ីជីនភីង ប្រធានរដ្ឋចិននិងជាឧបនាយករដ្ឋមន្ត្រីចិនបានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍មនុស្សជាតិនិងរៀបចំផែនការវប្បធម៌នៃប្រទេសឥណ្ឌូណេស៊ី

2018-08-20 15:37:47 cri

      រសៀល​ថ្ងៃទី ១៩ ខែ​សីហា តាម​ម៉ោង​ប្រទេស​ឥណ្ឌូណេស៊ី លោកស្រី Sun Chunlan បេសកជន​ពិសេស​របស់​លោក​ ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​ និង​ជា​ឧបនាយក​រដ្ឋមន្ត្រីចិន​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​លោកស្រី​ Puan Maharani រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​មនុស្សជាតិ​និង​រៀបចំ​ផែនការ​​វប្បធម៌​នៃ​ប្រទេស​ឥណ្ឌូណេស៊ី ។

      ក្នុង​កិច្ច​ជំនួប លោកស្រី Sun Chunlan បាន​លើក​ឡើង​ថា ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ​គឺ​ជា​ស្ពាន​និង​ខ្សែ​ចំណង​ក្នុង​ការ​រឹត​បន្តឹង​មនោសញ្ចេតនា​​​មេត្រីភាព​និង​ទំនុក​ចិត្ត​ចំពោះ​គ្នា​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ ។ តាំង​ពី​យន្តការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្ស​ជាតិ​ថ្នាក់​ឧបនាយក​រដ្ឋមន្ត្រី​រវាង​ចិន​និង​ឥណ្ឌូណេស៊ី​បាន​បង្កើត​មក គឺ​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ ប្រទេស​ចិន​រីករាយ​រួម​សហការ​ជា​មួយ​ឥណ្ឌូណេស៊ី​ដើម្បី​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​និង​ការ​ផ្លាស់​ប្តូរ​លើ​វិស័យ​វប្បធម៌​មនុស្សជាតិ​ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត ដើម្បីបំពេញ​​បន្ថែម​កម្លាំង​ជំរុញ​សម្រាប់ការ​​អភិវឌ្ឍ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុង​ជ្រោយរវាង​ប្រទេស​ទាំង​ពីរ ។ លោកស្រី​បាន​លើក​ឡើងសំណើ​​៦​ចំណុច មាន​ជា​អាទិ៍៖ទី​មួយ បង្កើន​កិច្ច​សហប្រតិបតិ្តការ​លើ​​វិស័យ​អប់រំ ។ ទីពីរ ​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្សជាតិ ។ ទីបី ជំរុញ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​​កីឡា ។ ទីបួន ត្រួស​ត្រាយ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​ទេសចរណ៍ ។ ទីប្រាំ ធ្វើ​ឲ្យ​ការ​ផ្លាស់​ប្តូរ​រវាង​យុវជន​មាន​ភាព​ស្អិត​ល្មួត ។ ទីប្រាំមួយ បង្កើន​​កិច្ច​សហប្រតិបតិ្តការ​ផ្នែក​សុខាភិបាល ដើម្បី​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​សុខាភិបាល​​​សាធារណៈ សុខភាព​គ្រប់​ជ្រុង​ជ្រោយ ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស ការ​អប់រំ​ខាង​សុខាភិបាល​ជាដើម ។

      ជា​ការ​ឆ្លើយ​តប លោកស្រី​ Puan Maharani បាន​ថ្លែង​ថា ប្រទេស​ឥណ្ឌូណេស៊ី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​សំណើ​​៦​ចំណុច​របស់​លោកស្រី Sun Chunlan ឧបនាយក​រដ្ឋមន្ត្រី​ចិន​ស្តីពី​ការ​បង្កើន​ការ​ផ្លាស់​ប្តូរ​វប្បធម៌​មនុស្ស​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ រំពឹងថា​​នឹងអាច​​បន្ត​រួម​សហការ​ជា​មួយ​ប្រទេស​ចិន​ដើម្បី​រៀប​ចំ​សនិ្នសីទ​យន្តការ​ឲ្យ​បាន​ល្អ ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​ថែម​ទៀត​នូវ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​អប់រំ​ បច្ចេកវិទ្យា វប្បធម៌ សុខាភិបាល និង​កីឡា​ជា​ដើម ក្នុង​ន័យ​ជំរុញ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​ផ្តល់​ផល​ប្រយោជន៍​ជាក់​ស្តែងជូន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស