郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានធ្វើជាអធិបតីក្នុងសនិ្នសីទស្តីពីកិច្ចកសាងនៃគណៈកម្មាធិការយោធាមជ្ឈិមចិន

2018-08-20 15:39:55 cri

      ពី​ថ្ងៃទី ១៧ ដល់​១៩ ខែ​សីហា សនិ្នសីទ​ស្តីពី​កិច្ច​កសាង​នៃ​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​ប៉េកាំង ។ លោក ស៊ីជីនភីង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​ ប្រធាន​រដ្ឋ​ចិន​និង​ជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិម​ចិន​បាន​ចូល​រួម​ជា​អធិបតី​​ព្រម​ទាំង​ថ្លែង​សុន្ទរកថា​គន្លឹះ ។ លោក​បាន​គូស​បញ្ជាក់​ថា ការ​បង្កើន​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​ការ​ដឹក​នាំ​របស់​បក្ស​និង​កិច្ច​កសាង​​បក្ស​ក្នុង​ជួរ​ទ័ព​ប្រជាជន​ចិន​នៅ​យុគសម័យ​ថ្មី គឺ​ជា​តម្រូវការ​ដ៏​ចាំបាច់​ដើម្បី​ជំរុញ​បុព្វហេតុ​ដ៏​មហិមា​ថ្មី​នៃ​​កិច្ចកសាង​បក្ស​ គឺ​ជា​តម្រូវ​ការ​ដ៏​ចាំបាច់​ដើម្បី​ជំរុញ​ភាព​ខ្លាំង​ក្លា​របស់​ប្រទេស​ជាតិ​និង​កងទ័ព ។ កងទ័ព​ប្រជាជន​ចិន​ទាំងមូល​គួរ​តែ​អនុវត្ត​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​នូវ​គំនិត​សង្គម​និយម​ប្រកប​លក្ខណៈ​ពិសេស​​ប្រទេស​ចិន​ក្នុង​យុគសម័យ​ថ្មី​និង​ស្មារតី​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩ ត្រូវ​អនុវត្ត​តាម​គំនិត​កងទ័ព​ខ្លាំងក្លា​ក្នុង​យុគសម័យ​ថ្មី អនុវត្ត​តាម​តម្រូវ​ការ​ជា​ទូទៅ​នៃ​កិច្ច​កសាង​បក្ស​ក្នុង​យុគសម័យ​ថ្មី​ អនុវត្ត​តាម​មាគ៌ា​ចាត់​ចែង​របស់​បក្ស​ក្នុង​យុគសម័យ​ថ្មី​ ប្រកាន់​ខ្ជាប់​ការ​ដឹក​នាំ​ជា​ដាច់​ខាត​របស់​បក្ស​ចំពោះ​កងទ័ព​ ប្រកាន់​ខ្ជាប់​ការ​គ្រប់​គ្រង​បក្ស​យ៉ាង​តឹង​រ៉ឹង​ដោយ​គ្រប់​ជ្រុង​ជ្រោយ ប្រកាន់​ខ្ជាប់​ការ​ផ្តោត​សំខាន់​លើ​ការ​ត្រៀម​ប្រយុទ្ធ លើក​កម្ពស់​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​គុណភាព​នៃ​ការ​ដឹក​នាំ​បក្ស​និង​កិច្ច​កសាង​បក្ស​ក្នុង​ជួរ​កងទ័ព ដើម្បី​សម្រេច​គោលដៅ​កងទ័ព​ខ្លាំង​ក្លា​របស់​បក្ស​ក្នុង​យុគសម័យ​ថ្មី​ ក៏​ដូច​ជា​សម្រេច​ឲ្យ​បាន​ល្អ​នូវ​ភារកិច្ច​ជា​បេសកកម្ម​របស់​កងទ័ព​ក្នុង​យុគសម័យ​ថ្មី​ និង​ផ្តល់​ការ​ធានា​យ៉ាង​មុត​មាំ​ខាង​នយោបាយ​ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស