孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រថយន្តថាមពលថ្មីរបស់ចិនជាង១០០គ្រឿងនឹងត្រូវប្រើប្រាស់នៅប្រទេសថៃ

2018-08-20 13:56:11 cri

    ថ្ងៃទី១៦​ខែសីហា​ រថយន្ត​ថាមពល​ថ្មី​​​ជាង​១០០គ្រឿង​ដែលផលិត​ដោយ​ក្រុមហ៊ុន​ BYD ​ដែលជា​សហគ្រាសចិន​ត្រូវ​បាន​ប្រគល់​នៅក្រុង​បាងកក​ រាជធានី​ប្រទេសថៃ ​ដើម្បី​ទុកជា​តាក់ស៊ីនិង​តាក់ស៊ី​ណាត់​តាម​បណ្តាញ​អ៊ីនធើណេត​ក្នុងតំបន់​នោះ ។

    ប្រធាន​សមាគម​​រថយន្ត​ថាមពល​អគ្គិសនីថៃ​បានថ្លែងក្នុង​ពិធីប្រគល់​និង​ទទួលថា​ ប៉ុន្មានឆ្នាំ​កន្លងទៅនេះ ​ឧស្សាហកម្ម​រថយន្ត​ថាមពល​អគ្គិសនី​ទូទាំង​ពិភពលោក​បានរីកចម្រើន​យ៉ាង​ឆាប់រហ័ស ។​ កិច្ចសហប្រតិបត្តិការ​រវាង​ថៃនិងចិន​នឹងជួយ​ប្រទេសថៃ​ក្នុង​ការសម្រេច​គោលដៅ​ដែល​មាន​រថយន្ត​ថាមពល​អគ្គិសនី​ក្នុង​ប្រទេស​ចំនួន​១លាន​២សែន​គ្រឿង​ដល់ឆ្នាំ​២០៣៦ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស