郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្រ្តីថ្មីរបស់ប៉ាគីស្ថានអធិប្បាយអំពីចំណុចសំខាន់ក្នុងការងារអភិបាលកិច្ចជាតិ

2018-08-20 11:36:35 cri

 យប់​ថ្ងៃ​ទី​១៩​ខែ​សីហា លោក​Imran Khanនាយករដ្ឋមន្រ្តី​ប៉ាគីស្ថាន​ដែល​ទើប​ឡើង​កាន់​មុខ​តំណែងបាន​ថ្លែង​សុន្ទរកថា​តាម​ទូរទស្សន៍ ដោយ​បាន​អធិប្បាយ​អំពី​គំនិត​និង​ចំណុច​សំខាន់​ក្នុង​ការ​ងារ​អភិបាល​កិច្ច​ជាតិ​ស្តីពី​បញ្ហា​សេដ្ឋកិច្ច ជីវភាព​រស់​នៅ​របស់​ប្រជា​ជន ការ​ប្រឆាំង​អំពើ​ពុក​រលួយ​និង​ការ​គ្រប់​គ្រង​ប្រព័ន្ធ​កំណែ​ទម្រង់​ជា​ដើម។

      លោក​Imran Khanបាន​ថ្លែង​ថា បច្ចុប្បន្ន ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប៉ាគីស្ថាន​បាន​ប្រឈម​នឹង​ការ​លំបាក​ដែល​មិន​ធ្លាប់​មាន ពីមុន បំណុល​បាន​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិ​សាស្រ្ត រដ្ឋាភិបាល​ថ្មី​នឹង​ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​តាម​រយៈកំណែ​ទម្រង់​ពន្ធដារ គាំទ្រ​សហគ្រាស​ឲ្យ​ពង្រីក​ការ​នាំ​ចេញ ជំរុញ​ការ​អភិវឌ្ឍ​សហគ្រាស​ធុន​តូច​និង​មធ្យម និង​កៀរ​គរ​ប្រាក់​ទុន​បរទេស​យ៉ាង​សកម្ម​ជា​ដើម។

      សូម​រំលឹក​ថា លោក​Imran Khanត្រូវ​បាន​ជ្រើស​តាំង​ជា​នាយករដ្ឋមន្រ្តី​អាណត្តិ​ថ្មី​ក្នុង​ការ​បោះ​ឆ្នោត​រដ្ឋសភា​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​ទី​១៧​ខែ​សីហា ព្រម​ទាំង​បាន​ធ្វើ​សច្ចាប្រណិធាន​ឡើង​កាន់​មុខ​តំណែង​នៅ​ថ្ងៃ​ទី​១៨​ខែ​សីហា៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស