王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមគ្រួសារនិងសាច់ញាតិដែលព្រាត់ប្រាសគ្នារបស់កូរ៉េខាងត្បូងធ្វើដំណើរទៅកាន់កូរ៉េខាងជើងដើម្បីចូលរួមសកម្មភាពជួបជុំគ្នា

2018-08-20 16:08:21 cri

      កាល​ពី​ព្រឹកថ្ងៃ​​ទី​២០ខែសីហា​ ពលរដ្ឋ​កូរ៉េខាងត្បូង​ចំនួន​៨៩​នាក់​ដែល​បាន​ទៅ​ចូលរួម​សកម្មភាព​ជួបជុំ​គ្នា​រវាង​ក្រុម​គ្រួសារ​និង​សាច់ញាតិ​ដែល​បាន​ព្រាត់​ប្រាស​គ្នា​នៃ​កូរ៉េ​ខាង​ត្បូង​និង​ខាងជើង​បាន​ចេញ​ដំណើរ​ពី​ក្រុង​Sogcho​ ជា​ក្រុង​តូច​តាម​ឆ្នេរ​សមុទ្រ​ភាគ​ឦសាន​របស់​កូរ៉េ​ខាងត្បូង​ធ្វើ​ដំណើរ​ទៅ​កាន់​ភ្នំ​Keumgang​របស់​កូរ៉េ​ខាងជើង​ដើម្បី​ជួបជុំ​ជា​មួយ​សាច់ញាតិ​របស់​ខ្លួន​។

      បើ​តាម​ព័ត៌មាន​នៃ​ក្រសួង​បង្រួបបង្រួម​កូរ៉េ​ខាងត្បូង​ តាម​ការ​ប៉ាន់ប្រមាណ​ ពលរដ្ឋ​កូរ៉េ​ខាងត្បូង​បាន​ធ្វើ​ដំណើរ​ទៅដល់​ភ្នំ​Keumgang​នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃដដែល​ ហើយ​សកម្មភាព​ជួបជុំ​នឹង​ចាប់ផ្តើម​ពី​ម៉ោង១៥​រសៀល​៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស