郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានអាមេរិកយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចពិគ្រោះពិភាក្សារវាងចិននិងអាមេរិកស្តីពីសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលជិតនឹងប្រារព្ធធ្វើ

2018-08-20 15:38:51 cri

      កិច្ច​ពិគ្រោះ​ពិភាក្សា​ថ្នាក់​អនុ​រដ្ឋមន្ត្រី​រវាង​ចិន​និង​អាមេរិក​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​នឹង​ប្រារព្ធ​ធ្វើ​នៅ​ក្រុង​វ៉ា​ស៊ីនតោន​ រដ្ឋធានី​សហរដ្ឋ​អាមេរិកនៅពេល​ដ៏​ខ្លី​ខាង​មុខ​ ដែល​​បាន​ញ៉ាំង​ឲ្យ​ប្រព័ន្ធ​សារព័ត៌មាន​សំខាន់ៗ​របស់​អាមេរិក​យក​ចិត្ត​ទុក​ដាស់​យ៉ាង​ខ្ពស់ ប្រព័ន្ធ​សារព័ត៌មាន​មួយ​ចំនួន​បានចុះ​ផ្សាយ​​ព្រមៗ​គ្នា​នូវ​សេចកី្ត​រំពឹង​ទុក​របស់​គ្រប់​មជ្ឈដ្ឋាន​អាមេរិក​ដែល​ចង់​ឲ្យ​ទំនាក់​ទំនងសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​​ទ្វេភាគី​រវាង​អាមេរិក​និង​ចិនងាក​ទៅរក​​ស្ថិរភាពវិញ ។

      ប្រព័ន្ធ​សារព័ត៌មាន​អាមេរិក​ជា​ច្រើន​បាន​ផ្សាយ​ដំណឹង​ស្តីពី​ទី​ផ្សារ​អាមេរិក​មាន​ជំនឿ​ចិត្ត​ឡើង​វិញ​ដោយសារ​ទទួល​បាន​ដំណឹង​អំពី​ការ​ដែល​ប្រទេស​ចិន​និង​អាមេរិក​នឹង​រៀបចំ​ឡើង​វិញ​នូវ​កិច្ច​ពិគ្រោះ​ពិភាក្សា​អំពី​បញ្ហា​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​ ។ ប្រព័ន្ធ​សារព័ត៌មាន​ហិរញ្ញវត្ថុ​អាមេរិក CNBC បាន​ផ្សាយ​ដំណឹង​ដោយដក​ស្រង់​​ពាក្យ​សម្តី​​របស់​អ្នក​វិភាគ​ខាង​ការ​វិនិយោគ​ថា បើ​សិន​ជា​ភាព​តាន​តឹងនៃ​​ការ​ប៉ះទង្គិច​ខាង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​អាច​បន្ធូរ​បន្ថយ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ នោះ​ទីផ្សារ​នឹងងាក​ទៅ​រក​សភាព​ល្អប្រសើរ​ឡើង​វិញ​ជា​បណ្តើរ​ៗ​ ដោយសារ​មួយ​​រយៈ​កាលនេះ​​ ទិស​ដៅ​នៃ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន​គឺ​ជា​ក្តី​ព្រួយបារម្ភ​បំផុត​​​មួយជាប់​រហូត​មក​​របស់​អ្នក​វិនិយោគ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស