王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការងាររុករកនិងជួយសង្គ្រោះក្នុងឧបទ្ទវហេតុបាក់ស្ពាននៅប្រទេសអ៊ីតាលីបានបញ្ចប់ មានមនុស្សចំនួន៤៣នាក់ស្លាប់បាត់បង់ជីវិត

2018-08-20 16:11:54 cri

      កាលពី​ថ្ងៃទី​១៩​ខែ​សីហា​​​ប្រទេស​អ៊ីតាលី​បានបញ្ចប់​ការងា​រុករក​និង​ជួយ​សង្គ្រោះ​នៅ​កន្លែង​កើត​ឧបទ្ទវហេតុ​បាក់​ស្ពាន​នៅ​ក្រុង​Genoa​ភាគខាង​ជើង​អ៊ីតាលី​។​ ចំនួន​មនុស្ស​ស្លាប់​បាត់បង់​ជីវិត​ត្រូវ​បាន​បញ្ជាក់​ថា​មាន​ចំនួន​៤៣​នាក់​។​

      គួរ​រំលឹក​ថា​ កាលពី​ថ្ងៃទី​១៥​ខែ​សីហា​ ​រដ្ឋាភិបាល​អ៊ីតាលី​បាន​ប្រកាស​អនុវត្ត​ច្បាប់​ភាព​អាសន្ន​រយៈពេល​១២​ខែ​នៅ​ខេត្ត​Liguria​ដែល​មាន​ក្រុង​Genoa​ជា​ទីរួមខេត្ត​ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ការងារ​ជួយ​សង្គ្រោះ​និង​សា្តរឡើងវិញ​។​

អ្នកបកប្រែ:王昭君
ប្លុកពិសេស