郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកJoko Widodoប្រធានាធិបតីឥណ្ឌូណេស៊ីជួបពិភាក្សាជាមួយលោកស្រីSunChunlanបេសកជនពិសេសរបស់លោកស៊ីជីនភីងប្រធានរដ្ឋចិននិងជាឧបនាយករដ្ឋមន្រ្តីចិន

2018-08-20 11:35:11 cri

យប់​ថ្ងៃ​ទី​១៨​ខែ​សីហា តាម​ម៉ោង​ប្រទេស​ឥណ្ឌូណេស៊ី នៅ​ក្រុង​ហ្សាការតា​លោកJoko Widodo​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បាន​ជួប​ពិភាក្សា​ជា​មួយ​លោក​ស្រី​Sun​Chun​lan​បេសកជន​ពិសេសរបស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​និង​ជា​ឧបនាយក​រដ្ឋមន្រ្តី​ចិន​ដែល​អញ្ជើញ​ទៅ​ចូល​រួម​ពិធី​បើក​ការ​ប្រកួត​កីឡា​អាស៊ី​លើក​ទី​១៨នៅ​ក្រុង​ហ្សាការតា។

      ក្នុង​កិច្ច​ជំនួប លោក​ស្រី​Sun​Chun​lanបាន​ថ្លែង​ថា ក្រោម​ការ​ណៃ​នាំ​ជា​យុទ្ធសាស្រ្ត​របស់​លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​និង​លោកJoko Widodo​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ទំនាក់​ទំនង​រវាង​ចិន​និង​ឥណ្ឌូណេស៊ី​ទទួល​បាន​ការ​វិវឌ្ឍ​រីក​ចម្រើន​យ៉ាង​ខ្លាំង បាន​សម្រេច​ការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក​និង​ឈ្នះ–ឈ្នះ។ប្រទេស​ចិន​រីក​រាយ​ក្នុង​ការ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​ជា​យុទ្ធសាស្រ្ត​ជា​មួយ​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហ​ប្រតិបត្តិការ​ជាក់​ស្តែង ពង្រឹង​និង​ពង្រីក​ការ​ផ្លាស់​ប្តូរផ្នែក​វប្បធម៌​មនុស្ស​ជាតិ ក៏​ដូច​ជា​បង្កើន​ការ​សម្រប​សម្រួល​កិច្ច​ការ​ពហុភាគី ក្នុង​ន័យ​ជំរុញ​ទំនាក់​ទំនង​រវាង​ទ្វេភាគី​ឲ្យ​រីក​ចម្រើន​កាន់​តែ​ស៊ី​ជម្រៅ។

      ជា​ការ​ឆ្លើយ​តប លោកJoko Widodo​បាន​ថ្លែង​ថា លោក​ប្រធាន​រដ្ឋ​ចិន​ស៊ីជីនភីង​បាន​ចាត់​បញ្ជូន​លោក​ស្រី​Sun​Chun​lanឲ្យ​ធ្វើ​ជា​បេសកជន​ពិសេស​ដើម្បី​ចូល​រួម​ពិធី​បើក​ការ​ប្រកួត​កីឡា​អាស៊ី​នៅ​ក្រុង​ហ្សាការតា ប្រការ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ប្រទេស​ចិន​ចំពោះ​ឥណ្ឌូណស៊ី​ដែល​បាន​រៀប​ចំ​ការ​ប្រកួត​កីឡា​ដ៏​ឱឡារិក​និង​បុព្វ​ហេតុ​កីឡា​អូឡាំពិក​អាស៊ី។ឥណ្ឌូណេស៊ី​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ជា​មួយ​ប្រទេស​ចិន ហើយ​មាន​ជំនឿ​ចិត្ត​ពេញ​លេញ​ចំពោះ​អនាគត​នៃ​ទំនាក់​ទំនង​រវាង​ភាគី​ទាំង​ពីរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស