刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លំហសមុទ្រក្បែរកោះLombokប្រទេសឥណ្ឌូណេស៊ីកើតគ្រោះរញ្ជួយដីកម្រិត៧រិច្ឆទ័រ

2018-08-20 15:01:53 cri

    យប់​ថ្ងៃទី​១៩ ខែសីហា ​លំហសមុទ្រ​ក្បែរ​កោះ​Lombokខេត្ត​NusaTenggaraខាងលិច​នៃ​​ប្រទេស​ឥណ្ឌូណេស៊ី​កើត​គ្រោះ​រញ្ជួយដី​កម្រិត​៧រិច្ឆទ័រ។​បច្ចុប្បន្ន​នេះ គ្មាន​របាយការណ៍​អំពី​មនុស្ស​ស្លាប់​បាត់​បង់ជីវិត​ឬ​រងរបួស​និង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​ទេ។

យប់​ថ្ងៃដដែល ​អ្នក​នាំពាក្យ​នាយកដ្ឋាន​ទប់ទល់​នឹង​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​បាន​បង្ហោះ​សារ​​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ថា​ ​តំបន់​ជា​ច្រើន​នៅ​ក្បែរ​កោះ​Lombokមាន​ភាព​រញ្ជួយ​។បច្ចុប្បន្ន ​អគ្គិសនី​នៅកោះ​Lombokបាន​ត្រូវ​កាត់ផ្តចា់​ ចំណែក​ទូរគមនាគមន៍​ជួន​ទាក់ទង​បាន​ជួន​ទាក់​ទង​មិន​បាន​។

សូម​បញ្ជាក់ថា ​កាល​ពី​ព្រឹក​ថ្ងៃទី​១៩ ខែសីហា ​តំបន់​ភាគខាង​ជើង​នៃ​កោះLombok​កើត​គ្រោះ​រញ្ជួយ​ដី​កម្រិត​៦,៥រិច្ឆទ័រ​។​នាយកដ្ឋាន​ទប់​ទល់​នឹង​គ្រោះ​មហន្តរាយ​ឥណ្ឌូណេស៊ី​បាន​បង្ហាញថា​ ​រហូត​ដល់​ម៉ោង​២១​ យប់​ថ្ងៃទី​១៩ ខែសីហា ​គ្រោះ​រញ្ជួយដី​បាន​បណ្តាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់បាត់​បង់ជីវិត​ ម្នាក់​រងរបួស ​បន្ទប់​​ជាង​១០០​ខ្នង​រង​ការ​​ខូចខាត៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស