刘妍
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រធានាធិបតីអាហ្វហ្គានីស្ថានប្រកាសនឹងឈប់បាញ់គ្នាជាមួយកងកម្លាំងប្រដាប់អាវុធតាលីបង់រយៈពេល៣ខែដោយមានល័ក្ខខ័ណ្ឌ

2018-08-20 15:01:10 cri

    ថ្ងៃទី​១៩ ខែសីហា ​តាម​ការ​ផ្សាយ​ដំណឹង​នៃ​ប្រព័ន្ធសារព័ត៌មាន​អាហ្វហ្គានីស្ថាន​បាន​ឲ្យ​ដឹង​ថា​ ​លោក​AshrafGhaniAhmadzai​ប្រធានាធិបតី​អាហ្វហ្គានីស្ថាន​បាន​ប្រកាស​នៅ​ថ្ងៃ​ដដែលថា​ ​រដ្ឋាភិបាល​នឹង​អនុវត្ត​ការ​ឈប់​បាញ់​គ្នា​រយៈពេល​៣​ខែ​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​តាលីបង់​ដោយ​មាន​ល័ក្ខខ័ណ្ឌ​។

    លោក​Ghani​បាន​មាន​ប្រសាសន៍ថា​ ​រដ្ឋាភិបាល​នឹង​ចាប់​ផ្តើម​​អនុវត្ត​ពី​ថ្ងៃទី​២០ ខែសីហា​​នេះ​ទៅ​បន្ទាប់​ពី​ទទួល​បាន​ការ​ព្រមព្រៀង​គ្នា​ជាមួយ​កងកម្លាំង​ប្រដាប់​អាវុធ​តាលីបង់​។​បច្ចុប្បន្ននេះ ​កងកម្លាំង​ប្រដាប់​អាវុធ​តាលីបង់​មិនទាន់​ឆ្លើយតប​ចំពោះ​រឿង​នេះ​ទេ៕

 

អ្នកបកប្រែ:刘妍
ប្លុកពិសេស