孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទំហំប្រើប្រាស់ព័ត៌មានរបស់ចិននៅឆ្នាំ២០២០នឹងកើនដល់៦ទ្រីលានយាន់ប្រាក់ចិន

2018-08-13 15:32:54 cri

    ពេល​ថ្មីៗកន្លង​មកនេះ​ ក្រសួង​ឧស្សាហកម្ម​និងព័ត៌មានវិទ្យា​ចិននិង​គណៈកម្មាធិការ​អភិវឌ្ឍន៍​និង​កំណែទម្រង់​ជាតិចិន​បានរួមគ្នា​ចេញផ្សាយនូវ​《ផែនការ​សកម្មភាព​រយៈពេល​បីឆ្នាំ​(ពីឆ្នាំ​២០១៨-​២០២០)ស្តីពី​ការពង្រីក​និងបង្កើន​ការប្រើប្រាស់​ព័ត៌មាន》ដែល​ចែងថា ​ដល់ឆ្នាំ​២០២០ ​ទំហំប្រើប្រាស់​ព័ត៌មាន​របស់ចិន​នឹង​ឡើងដល់​​៦ទ្រីលាន​យាន់ប្រាក់ចិន​ជាមួយ​នឹងអត្រា​កំណើន​ប្រចាំឆ្នាំ​ជាមធ្យម​១១ភាគរយ​ ។ ទិន្នន័យ​បង្ហាញថា ​បណ្តាញ​អ៊ីនធើណេត​និងរបរ​សេវាកម្ម​ដែល​ទាក់ទង​នឹង​កំណើន​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​មានចំនួន​២២ចុច​៨ភាគរយ​ “Internet ​plus”​បានទទួល​ការច្នៃប្រឌិតថ្មី​និង​ធ្វើឲ្យ​មាន​ភាពជឿនលឿន​ក្នុងវិស័យ​ឧស្សាហកម្ម ​ថែទាំ​សុខភាព​និង​អប់រំជាដើម​ឥតឈប់ឈរ ​ទំហំនៃ​ជំនួញ​ដូចជា​ពាណិជ្ជកម្ម​អេឡិចត្រូនិក​និង​ការទូទាត់​ប្រាក់​ចល័ត​ជាដើម​បន្តនាំមុខ​លើទូទាំង​ពិភពលោក ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស