郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បក្សពួកកងកម្លាំងប្រដាប់អាវុធនៅតំបន់កាហ្សាប្រទេសប៉ាឡេស្ទីនប្រកាសឈប់បាញ់គ្នា

2018-08-10 15:10:28 cri

      ថ្ងៃទី ៩ ខែ​សីហា បក្ស​ពួក​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​តំបន់​កាហ្សា​នៃ​ប្រទេស​ប៉ាឡេស្ទីន​បាន​ប្រកាស​​ឈប់​បាញ់​គ្នា​ជា​មួយ​អ៊ីស្រាហែល ​និង​គូស​បញ្ជាក់​ថា ភាគី​បក្ស​ពួក​កង​កម្លាំង​​បាន​បញ្ចប់​ការ​ប៉ះ​ទង្គិច​លើក​នេះហើយ​ តើ​អាច​សម្រេច​បាន​នូវ​​ការ​ឈប់​បាញ់​គ្នា​ឬ​អត់​វា​ស្ថិត​នៅ​លើ​សកម្មភាព​ជំហាន​ក្រោយ​របស់​ប្រទេស​អ៊ីស្រាហែល ។

      នៅ​ថ្ងៃ​ដដែល ទីស្តី​ការ​ប្រធានាធិបតី​ប៉ាឡេស្ទីន​បាន​ចេញ​សេចកី្ត​ថ្លែង​ការណ៍​មួយ​បញ្ជាក់​​ចែង​ថា លោក Abbas ប្រធានាធិបតី​ប៉ាឡេស្ទីន​កំពុង​ធ្វើ​ការ​ទាក់​ទង​យ៉ាង​ស្អិត​ល្មួត​ជា​មួយ​បណ្តា​ភាគីនានា​នៃ​សហគមន៍​អន្តរជាតិ ក្នុង​ន័យ​អំពាវនាវ​សហគមន៍​អន្តរជាតិ​ឲ្យ​ជួយ​ធ្វើ​អន្តរគមន៍​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​អ៊ីស្រហែល​ធ្វើ​សកម្មភាព​​កាន់​តែ​ខ្លាំង​ទៅ​លើ​នៅ​តំបន់​កាហ្សា និង​ចៀស​វាង​នាំ​មក​នូវ​ការ​បំផ្លិច​បំផ្លាញ​និង​អស្ថិរភាព​កាន់​តែ​ធ្ងន់​ធ្ងង​ទៀត​​ដល់​តំបន់​មួយ​នេះ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស