郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

កិច្ចប្រជុំថ្នាក់ដឹកនាំនៃអង្គការមិត្តភាពសង្គមស៊ីវិលរវាងចិននិងអាស៊ានបានបិទបញ្ចប់

2018-08-10 15:12:58 cri

      យប់​ថ្ងៃទី ៩​ខែ​សីហា កិច្ច​ប្រជុំ​ថ្នាក់​ដឹកនាំ​នៃ​អង្គការ​មិត្តភាព​សង្គម​ស៊ីវិល​រវាង​ចិន​និង​អាស៊ាន​ និង​ជា​ទិវា​ផ្លាស់​ប្តូរ​វប្បធម៌​នៃ​យុវជន​និង​ក្មេង​ជំទង់​​ចិន​និង​អាស៊ាន​បាន​បិទ​បញ្ចប់​​នៅ​ក្រុង Chendu ខេត្ត Sichuang ប្រទេស​ចិន ។

      ក្នុង​ពិធី​បិទ​បញ្ចប់​នា​យប់​ថ្ងៃដដែល លោកស្រី Lin Yi អនុប្រធាន​សមាគម​ប្រជាជន​ចិត្ត​សម្រាប់​មិត្តភាព​ជា​មួយ​បរទេស​បាន​លើក​ឡើង​ថា ក្នុង​កិច្ច​ប្រជុំ​លើក​នេះ​ យើង​ទាំង​អស់​គ្នា​បាន​មូល​មតិ​យោបល់​គ្នា​​ ក្នុង​ន័យ​ជំរុញ​កិច្ច​សហប្រតិបតិ្តការ​និង​ចែក​រំលែក​បទ​ពិសោធ​អភិវឌ្ឍន៍ ក៏​ដូច​ជា​បម្រើ​ដល់​ការ​​តភ្ជាប់​យុទ្ធសាស្ត្រ ដើម្បី​ជំរុញ​យ៉ាង​សកម្ម​ឲ្យ​ប្រទេស​ចិន​និង​អាស៊ាន​បង្កើត​ជា​សហគមន៍​រួម​វាសនា​តែ​មួយ​ដែល​មាន​ភាព​កាន់​តែ​ស្អិត​ល្មួត ។

      លោកស្រី Lin Yi បាន​ថ្លែង​ទៀត​ថា ក្នុង​កិច្ច​ប្រចុំ​លើក​នេះ​ អង្គការ​មិត្តភាព​សង្គម​ស៊ីវិល​ចិន​និង​អាស៊ាន​បាន​រួម​គ្នា​ប្រកាស “​អនុស្សរណៈ​យោគយល់​ស្តីពី​កិច្ច​ជំនួប​ថ្នាក់​ដឹក​នាំ​នៃ​អង្គការ​មិត្តភាព​សង្គម​ស៊ីវិល​រវាង​ចិន​និង​អាស៊ាន​លើក​ទី​ពីរ ” ឯកសារ​មួយ​ច្បាប់​នេះ​នឹង​ក្លាយ​ជា​ឯកសារ​ណែនាំ​សម្រាប់​​បុព្ធហេតុ​មិត្តភាព​ក្នុង​សង្គម​ស៊ីវិល​១០​បូក​១​ពោល​គឺ​មិន​បំភ្លេច​គោល​បំណង​ដើម​​ ​ត្រួស​ត្រាយ​និង​​ច្នៃ​ប្រឌិត​ថ្មី ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស