郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មន្រ្តីអាមេរិកគំរាមកំហែងថាប្រហែលនឹងដាក់ទណ្ឌកម្មកាន់តែតឹងរ៉ឹងចំពោះរុស្ស៊ី

2018-08-10 11:08:21 cri

  ថ្ងៃ​ទី​៨​ខែ​សីហា លោកNauertអ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​អាមេរិក​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ឲ្យ​ដឹង​ថា អាមេរិក​បាន​សម្គាល់​ឃើញ​ថា ក្នុង​ករណី​អតីត​ភ្នាក់​ងារ​ស៊ើប​ការណ៍​រុស្ស៊ី​ត្រូវ​បំពុល រដ្ឋាភិបាល​រុស្ស៊ី​បាន​ប្រើ​ប្រាស់អាវុធជីវសាស្រ្តនិង​គីមី​ដែល​ល្មើស​នឹង​ច្បាប់​អន្តរជាតិ ឬ​បាន​ប្រើ​ប្រាស់​អាវុធ​ជីវសាស្រ្ត​និង​គីមី​ដែល​បណ្តាល​ឲ្យ​ស្លាប់​ពលរដ្ឋ​របស់​ខ្លួន ហេតុ​នេះ​ហើយ​អាមេរិក​សម្រេច​ដាក់​ទណ្ឌកម្ម​ចំពោះ​រុស្ស៊ី។ការ​ដាក់​ទណ្ឌកម្ម​ពាក់​ព័ន្ធ​នឹង​ផ្តើម​មាន​សុពលភាពក្នុង​ចន្លោះ​ថ្ងៃ​ទី​២២​ខែ​សីហា​ឆ្នាំ​២០១៨​នេះ។សេចក្តី​ថ្លែង​ការណ៍​មិន​បាន​បញ្ជាក់​អំពី​ខ្លឹម​សារ​លម្អិត​នៃ​ការ​ដាក់​ទណ្ឌកម្ម​នោះ​ទេ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស