郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារកណ្តាលហ្វីលីពីនដំឡើងអត្រាការប្រាក់ជាលើកទី៣ក្នុងអំឡុងពេល៤ខែ

2018-08-10 11:09:46 cri

 ថ្ងៃ​ទី​៩​ខែ​សីហា ធនាគារ​កណ្តាល​ហ្វីលីពីន​បាន​ប្រកាស​ថា ចាប់​ពី​ថ្ងៃ​ទី​១០​ខែ​សីហា​តទៅ នឹង​ដំឡើង​អត្រា​ការ​ប្រាក់​ជា​មូលដ្ឋាន​ពី​៣,៥ភាគ​រយ​ដល់​៤​ភាគ​រយ នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​ធនាគារ​កណ្តាល​ហ្វីលីពីន​បាន​ដំឡើង​អត្រា​ការ​ប្រាក់​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​២០១៨​នេះ​មក។

      នៅ​ថ្ងៃ​ដដែល ធនាគារ​កណ្តាល​ហ្វីលីពីន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ច្បាប់​ឲ្យ​ដឹង​ថា ដោយ​សារ​អត្រា​អតិផរណាក្នុង​ប្រទេស​ហ្វីលីពីន​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ បាន​ជា​ធនាគារ​កណ្តាល​សម្គាល់​ឃើញ​ថា ចាំ​បាច់​ត្រូវ​ប្រើ​គោល​នយោបាយ​រូបិយវត្ថុ​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ទប់ទល់​នឹង​តម្រូវ​ការ​ទី​ផ្សារ​ដែលបណ្តាល​មកពី​ការ​កើន​ឡើង​នៃ​អត្រា​អតិផរណា ក្នុង​ន័យ​បន្ធូរ​បន្ថយ​កម្លាំង​សម្ពាធនៃ​ការ​ឡើង​ថ្លៃ​ទំនិញ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស