郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិននិងលោកSallប្រធានាធិបតីសេណេហ្គាល់រួមគ្នាចូលរួមពិធីប្រគល់និងទទួលគម្រោងទីលានបោកចំបាប់សេណេហ្គាល់

2018-07-23 11:13:34 cri

  ថ្ងៃ​ទី​២២​ខែ​កក្កដា នៅ​ក្រុង​ដាកា លោក​ស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​និង​លោក​Sall​ប្រ​ធានា​ធិបតីសេណេហ្គាល់​បាន​រួម​គ្នា​ធ្វើ​ជា​អធិបតី​ក្នុង​ពិធីប្រគល់​និង​ទទួល​គម្រោង​ទី​លាន​បោក​ចំបាប់​សេ​ណេ​ហ្គាល់។

      ក្នុង​ពិធី​មួយ​នេះ លោក​ស៊ីជីនភីង​បាន​លើក​ឡើង​ថា គម្រោង​ទី​លាន​បោក​ចំបាប់​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ដ៏​រស់​រវើក​នៃ​ចំណង​មេត្រីភាព​យ៉ាង​ជ្រាល​ជ្រៅ​រវាង​ប្រជាជន​ចិន​និង​សេណេ​ហ្គាល់​។ប្រទេស​សេណេហ្គាល់​គឺ​ជា​ប្រទេស​ប្រកប​ដោយ​វប្ប​ធម៌​ដ៏​សំបូរ​បែប ប្រទេស​ចិន​រីក​រាយ​រួម​សហការ​ជា​មួយ​ប្រទេស​សេណេហ្គាល់ ដើម្បី​ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ថែរក្សា​ការ​ពារ​និងបន្តវេន​វប្ប​ធម៌​ប្រពៃណី ជំរុញ​ការ​ផ្លាស់​ប្តូរ​និង​កិច្ច​សហប្រតិបត្តិការ​រវាង​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ។ដោយ​ឡែក លោក​Sallបាន​ថ្លែង​ថា កីឡា​បោក​ចំបាប់​ទទួល​បាន​ការ​ពេញ​និយម​ពី​ប្រជាជន​សេណេហ្គាល់ ត្រូវ​បាន​ប្រសិទ្ធនាម​ជា​រតនា​សម្ប​ត្តិ​ជាតិ។លោក​សូម​ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​ប្រទេស​ចិន​ដែល​បាន​ជួយ​សេណេហ្គាល់​សាងសង់ទី​លាន​បោក​ចំបាប់​ដ៏​ទំនើប​និង​មាន​មុខ​ងារ​ច្រើន​មួយ​នេះ​ឡើង ហើយ​ទី​លាន​បោក​ចំបាប់​នេះ​គឺ​ជា​និមិត្ត​សញ្ញា​ថ្មី​នៃ​ចំណង​មេត្រី​ភាព​រវាង​សេណេហ្គាល់​និង​ចិន។

      សូម​រំលឹក​ថា ទី​លាន​បោក​ចំបាប់​សេណេហ្គាល់​ជា​គម្រោង​ទ្រង់​ទ្រាយ​ធំ​ជាង​គេ​ក្រោម​ជំនួយ​របស់​ចិន​នៅ​ប្រទេស​សេណេហ្គាល់ ហើយ​ក៏​ជា​ទីលាន​បោក​ចំបាប់​ទំនើប​ទី​១​នៅ​ទ្វីប​អាហ្រ្វិក​ផងដែរ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស