郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រលានយន្តហោះកាបូលកើតមានការវាយប្រហារដោយការបំផ្ទុះបែបអត្តឃាតដែលបណ្តាលឲ្យមនុស្ស២៥នាក់ស្លាប់ឬរងរបួស

2018-07-23 14:40:44 cri

 ថ្ងៃ​ទី​២២​ខែ​កក្កដា នៅ​ក្បែរព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុងកាបូល​រដ្ឋធានី​អាហ្វ​ហ្គានី​ស្ថាន​បាន​កើត​មាន​ការ​វាយ​ប្រហារ​ដោយ​ការ​បំផ្ទុះបែប​អត្តឃាត​មួយ​ករណី​ដែល​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោចណាស់​១១​នាក់​ស្លាប់​និង​១៤​នាក់​ទៀត​រង​របួស អ្នក​ស្លាប់​និង​រង​របួស​សុទ្ធ​តែ​ជា​ជន​ស៊ីវិល​និង​ប៉ូលីស។

      នៅ​ថ្ងៃ​ដែល លោកDostumអនុប្រធានាធិបតី​ទី​១​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ត្រឡប់​ពី​ប្រទេស​តួកគី​ទៅ​ដល់​ក្រុង​កាបូល​វិញ មាន​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​ជា​ច្រើន​រូប​ព្រម​និង​អ្នក​គាំទ្រ​របស់​លោក​បាន​ទៅ​ទទួល​ដំណើរ​នៅ​ព្រលាន​យន្តហោះ។ពេល​កើត​មាន​រឿង​បំផ្ទុះ ក្បួន​រថ​យន្ត​របស់​លោក​Dostumទើប​បាន​ចេក​ចេញ​ពី​ព្រលាន​យន្តហោះ ហើយ​ក្រុម​អ្នក​ទទួល​ដំណើរ​កំពុង​ចាក​ចេញ​ជា​បន្ត​បន្ទាប់។អ្នក​នាំ​ពាក្យ​របស់លោកDostumបាន​ថ្លែង​ថា លោកDostumមិន​បាន​រង​របួស​ទេ៕

 

អ្នកបកប្រែ:郑磊
ប្លុកពិសេស