郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងប្រធានរដ្ឋចិនអញ្ជើញទៅដល់ក្រុងគីហ្កាលីចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋរវ៉ាន់ដា

2018-07-23 11:12:26 cri

      ថ្ងៃទី ២២ ខែ​កក្កដា លោក ស៊ីជីនភីង ប្រធាន​រដ្ឋ​ចិន​បាន​ធ្វើ​ដំណើរ​​ទៅ​ដល់​ក្រុង​គីហ្កាលី ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​​នៅ​សាធារណ​រដ្ឋ​រវ៉ាន់ដា ។

      លោក ស៊ីជីនភីង បាន​លើក​ឡើង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​លើក​នេះ គឺ​ជា​ទស្សនកិច្ច​ ​លើក​ដំបូង​នៅ​រ្វាន់ដារបស់​ប្រធាន​រដ្ឋ​ចិន ។ ពិត​មែន​តែ​ប្រទេស​ចិន​និង​រវ៉ាន់ដា​មាន​គម្លាត​ពី​គ្នា​យ៉ាង​​ឆ្ងាយ​ក្តី ប៉ុន្តែ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​មាន​ចំណង​មេត្រីភាព​ជា​ប្រពៃណី ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ​​មាន​ចំណង​មិត្តភាព​យ៉ាង​ជ្រាល​ជ្រៅ​ ។ តាំង​ពី​បាន​បង្កើត​ទំនាក់​ទំនង​ការ​ទូត​រយៈ​ពេល ៤៧ ឆ្នាំ​មក ភាគី​ទាំង​ពីរ​ប្រកាន់​ខ្ជាប់​ការ​គោរព​រាប់​អាន​គ្នា​ប្រកប​ដោយ​ភាពស្មោះ​ត្រង់​ មេត្រីភាព​និង​សមភាព ទំនាក់​ទំនង​រវាង​ចិន​និង​រវ៉ាន់ដា​ទទួល​បាន​ការ​អភិវឌ្ឍ​ដោយ​រឹង​មាំ​និង​មាន​ស្ថិរភាព ។ ក្នុង​អំឡុង​ពេល​លោក Kagame ប្រធានាធិបតី​រវ៉ាន់ដា​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាល​ពី​ខែ​មីនា ឆ្នាំទៅ ប្រទេស​ចិន​និង​រវ៉ាន់ដា​បាន​ធ្វើ​ការ​ផ្លាស់​ប្តូរ​យ៉ាង​ស៊ី​ជម្រៅ​អំពី​ទំនាក់​ទំនង​ទ្វេភាគី​និង​​កិច្ច​សហប្រតិបតិ្តការ​ផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​គំនិត​ឯកភាព​ដែល​បាន​សម្រេច​នៅ​កាល​នោះ​បាន​និង​កំពុង​ទទួល​បាន​ការ​អនុវត្ត​ដោយ​គ្រប់​ជ្រុង​ជ្រោយ​និង​ប្រកប​ដោយ​ប្រសិទ្ធភាព ។ ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ​ ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​បាន​សម្រេច​ការ​បំពេញ​ទស្សនកិច្ច​គ្នា​ទៅ​វិញ​ទៅ​មក​ដោយ​ជោគជ័យ ប្រការនេះ​បាន​បង្ហាញ​យ៉ាង​ពេញ​លេញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​ភាគី​ទាំង​ពីរ​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ចិន​និង​រវ៉ាន់ដា ។

      សូម​បញ្ជាក់​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ប្រធាន​រដ្ឋ​ចិន​​ស៊ីជីនភីង លើក​នេះលោក Kagame ប្រធានាធិបតី​រវ៉ាន់ដា​បាន​តាង​នាម​ឲ្យ​រដ្ឋាភិបាល​និង​ប្រជាជន​រវ៉ាន់ដា​សំដែង​ការ​ស្វាគមន៍​យ៉ាង​រាក់​ទាក់​កកក្តៅ​ចំពោះ​លោក​ប្រធាន​​រដ្ឋ​ចិន​ ស៊ីជីនភីង ព្រម​ទាំង​បាន​​ជូនពរ​ទុក​ជា​មុន​ឲ្យ​​ទស្សនកិច្ច​លើក​នេះ​​ទទួល​បាន​ជោគជ័យ​ដោយ​គាប់​ប្រសើរ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស