郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំរុស្ស៊ីនិងអ៊ីស្រាអែលជួបពិភាក្សាអំពីបញ្ហាទ្វេភាគីនិងអន្តរជាតិ

2018-07-12 15:08:43 cri

      ថ្ងៃទី ១១ ខែ​កក្កដា នៅ​ក្រុង​មូស្គូ លោក ភូទីន​ ប្រធានាធិបតី​រុស្ស៊ី​បាន​ជួប​ពិភាក្សា​ការងារ​ជា​មួយ​​លោក Netanyahu នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​ដែល​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​រុស្ស៊ី​ ដើម្បី​ពិគ្រោះ​ពិភាក្សា​អំពី​បញ្ហា​ទ្វេភាគី​និង​អន្តរជាតិ ។ ក្នុង​កិច្ច​ជំនួប លោក ភូទីន បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​រុស្ស៊ី​និង​អ៊ីស្រាអែល​បាន​បង្ហាញ​ពី​​ភាព​វិជ្ជមាន​ជា​ទូទៅ ភាគី​ទាំង​ពីរ​បាន​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​លើ​វិស័យ​សេដ្ឋកិច្ច​និង​នយោបាយ ហើយ​រវាង​ស្ថាប័ន​​យោធា​​និង​ផ្នែក​វប្បធម៌​មនុស្សជាតិ​ក៏​មាន​ទំនាក់​ទំនង​ល្អ​ប្រសើរ​ផង​ដែរ ។

      លោក Netanyahu បាន​ថ្លែង​ទៀត​ថា កិច្ច​សហប្រតិបតិ្តការ​រវាង​រុស្ស៊ី​និង​អ៊ីស្រាអែល​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​លំនឹង​ស្ថានភាព​មជ្ឈិម​បូព៌ា ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស