翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទ Panglong សតវត្សទី ២១ លើកទី ៣ នៃប្រទេសមីយ៉ាន់ម៉ា បានបើកធ្វើ

2018-07-12 15:07:17 cri

      ​​ថ្ងៃទី ១១ ខែ​កក្កដា សន្និសីទ​Panglong​ សតវត្ស​ទី ២១ លើក​ទី ៣ និង​មហាសន្និបាត​សន្តិភាព​នៃ​សហព័ន្ធ​មីយ៉ាន់ម៉ា​បាន​​បើកធ្វើ​​នៅ​ក្រុង​ណៃពីដោ​ តំណាង​នៃ​បណ្តា​ភាគី​សរុប​ជាង ១០០០ រូប​បាន​អញ្ជើញ​ចូលរួម​មហាសន្និបាត​លើក​នេះ ។  លោកស្រី​Aung San Suu Kyi​ ទីប្រឹក្សា​រដ្ឋ​មីយ៉ាន់ម៉ា​បាន​អំពាវនាវឲ្យ​ភាគី​នានា​ធ្វើ​ការ​ខិត​ខំប្រឹង​ប្រែង​ដើម្បី​សម្រេច​ការ​ផ្សះ​ផ្សាជាតិ​និង​សន្តិភាព ។

     សន្និសីទ​លើក​នេះមាន​រយៈ​ពេល ៦ ថ្ងៃ​ តាម​ការ​ប៉ាន់ប្រមាណ នឹង​ប្រកាស​​ពីលក្ខន្តិកៈ​​នៃ​កិច្ចព្រម​ព្រៀង​សហព័ន្ធថ្មី​ ដែល​បាន​សម្រេចជា​ឯកច្ឆន្ទ​នោះ​ ។

    តាំង​​ពី​ឡើង​កាន់​អំណាច​​កាល​ពី​ខែ​មេសា​ ឆ្នាំ ២០១៦ ​​មក រដ្ឋាភិបាល​មីយ៉ាន់ម៉ា​​ដែល​ដឹក​នាំ​ដោយ​គណបក្ស​សហព័ន្ធ​ប្រជាធិបតេយ្យ​ទូទាំង​ប្រទេស​មីយ៉ាន់ម៉ា​បាន​ខិត​ខំ​ជំរុញ​ការ​ផ្សះ​ផ្សាជាតិនិង​សន្តិភាព  ការ​បើក​ធ្វើ​សន្និសីទ​​Panglong​ សតវត្ស​ទី ២១ គឺ​ជា​វិធានការ​មួយ​សម្រាប់​ជំរុញ​ការ​សម្រេច​សន្តិភាពយូរ​អង្វែង​​នៅ​ប្រទេស​មីយ៉ាន់ម៉ា ៕

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស