翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការជួបជុំនយោបាយមួយនៅប្រទេសប៉ាគីស្ថានរងការវាយប្រហារដោយការបំផ្ទុះបែបអត្តឃាត ដែលបានបណ្តាលឲ្យមនុស្ស ១៣ នាក់ស្លាប់បាត់បង់ជីវិត

2018-07-11 15:43:57 cri

​    តាម​ដំណឹង​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​ប៉ាគីស្ថាន​ចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃទី ១១ ខែកក្កដាឲ្យ​ដឹង​ថា  ​ក្នុង​ការ​ជួប​ជុំ​នយោបាយមួយ​ដែល​រៀបចំ​ដោយបក្ស​ប្រជាជាតិនៃ​​ប្រជាជន​ប៉ាគីស្ថាននៅ​ក្រុង​Pashawar​ ជា​ទីប្រជុំ​ជន​នៃ​ខេត្ត​Khyber-Pakhtunkhawa​ ដែល​ស្ថិត​នៅ​ភាគ​ពាយ័ព្យ​ប៉ាគីស្ថាន​នៅ​យប់​ថ្ងៃទី ១០ ខែ​កក្កដា​  ​បានកើត​រឿង​វាយប្រហារដោយ​ការ​​បំផ្ទុះ​បែប​​អត្តឃាត​ ដែល​បានបណ្តាល​ឲ្យ​មនុស្ស​​ ១៣ នាក់​​ដែល​​រួម​មានទាំង​លោក​Ghulam Ahmad Bilaur​ ថ្នាក់​ដឹក​នាំ​នៃ​គណបក្សមួយ​​នេះ​ផង​​បាន​ស្លាប់​បាត់​ជីវិត និង​ ៤៧ នាក់​ទៀត​រង​របួស ។

    បច្ចុប្បន្ន មិនទាន់​មាន​អង្គការ​ឬ​បុគ្គល​ណា​មួយ​ប្រកាសថាខ្លួន​ជា​អ្នក​បង្ក​រឿង​វាយ​ប្រហារ​លើក​នេះ​នោះ​ឡើយ៕​

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស