邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកផលិតភាពយន្តអាស៊ីអាគ្នេយ៍បានថ្លែងថា ការបង្កើតសម្ព័ន្ធមហោស្រពភាពយន្ត "ខ្សែក្រវាត់មួយនិងផ្លូវមួយ" នឹងនាំមកឱកាសថ្មីនៃកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរ

2018-06-22 14:39:23

      មហោស្រព​ភាពយន្ត​អន្តរជាតិ​សៀងហៃ​លើក​ទី ២១ ​កំពុង​ប្រារព្ធ​ធ្វើ។ ​ឥស្សរជន​ផ្នែក​ផលិត​ភាពយន្ត​ប្រទេស​អាស៊ី​អាគ្នេយ៍​ដូចជា​ហ្វីលីពីន  ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី​ជាដើម​សុទ្ធតែ​បាន​ថ្លែងថា  ​ការបង្កើត​សម្ព័ន្ធ​មហោស្រព​ភាពយន្ត​មាន​អត្ថន័យ​សំខាន់​ណាស់ ​ត្រូវតែ​ក្តាប់​ឲ្យ​ជាប់​​នូវ​កាលានុវត្តនភាព​នៃ​ការបង្កើត​សម្ព័ន្ធ​មហោស្រព​ភាពយន្ត​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” ​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​ជាមួយ​មជ្ឈដ្ឋាន​ផលិត​ភាពយន្ត​របស់​ប្រទេស​ចិន​ ព្រមទាំង​ផ្សព្វផ្សាយ​ភាពយន្ត​ខ្លួន​ដល់​ពិភពលោកទាំងមូល​ទៀត​ផង៕​​

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស