孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទស្សនៈនៃសហគមន៍រួមវាសនាត្រូវសរសេរចូលក្នុងឯកសារសមិទ្ធផលនៃសន្និសីទស្តីពីការស្វែងរកនិងប្រើប្រាស់លំហអវកាសដោយសន្តិភាពនៃអង្គការសហប្រជាជាតិ

2018-06-22 16:16:43 cri

    ថ្ងៃទី២០​ខែមិថុនា​ សន្និសីទ​ជាន់ខ្ពស់​គម្រប់​ខួបទី៥០​នៃសន្និសីទ​ស្តីពី​ការស្វែងរក​និង​ប្រើប្រាស់​លំហអវកាស​ដោយ​សន្តិភាពនៃ​អង្គការសហប្រជាជាតិ​បានបើកធ្វើ​នៅក្រុង​វីយែន ។ 

    ឯកសារ​សមិទ្ធផល​ដែល​អនុម័ត​ដោយ​សន្និសីទ​បានទទួល​សំណើ​របស់​ប្រទេសចិន ​គឺ​អំពាវនាវឲ្យ​បង្កើន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ក្នុងវិស័យ​ប្រើប្រាស់​លំហអវកាស​ដោយ​សន្តិភាព ​ដើម្បី​សម្រេច​គោលបំណង​សហគមន៍​រួមវាសនា​និងស្វែងរក​សុភមង្គល​និង​ផលប្រយោជន៍​នៃ​មនុស្សជាតិ​ទាំងអស់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស