魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងពាណិជ្ជកម្មចិនថែ្លងថា ប្រសិនបើសហរដ្ឋអាមេរិកដាក់ចេញបញ្ជីឈ្មោះផលិតផលត្រូវបន្ថែមយកពន្ធមែន នោះ ប្រទេសចិននឹងចាត់វិធានការគ្រប់បែបយ៉ាងដើម្បីឆ្លើយតប

2018-06-22 14:32:54 cri

    ថៃ្ងទី២១​ ខែ​មិថុនា​ លោក ​Gaofeng​ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្មចិន​បាន​ថែ្លង​ក្នុង​សន្និសីទសារព័ត៌មាន​អំពី​សេចក្តីថែ្លងការណ៍​ដែល​សេតវិមានអាមេរិក​បាន​ចេញផ្សាយ​កាលពី​ថៃ្ងទី​១៨​ ខែនេះ​ថា​ ប្រសិនបើ​សហរដ្ឋអាមេរិក​បាន​ដាក់ចេញ​បញ្ជីឈ្មោះ​ផលិតផល​ត្រូវ​បន្ថែម​យកពន្ធ​និង​យកវិធីសាស្ត្រ​បង្ខូច​ពាណិជ្ជកម្មអន្ដរជាតិ​ដែល​បណ្តាលឲ្យ​មាន​ការ​ធ្វើ​ពាណិជ្ជកម្ម​ដោយអយុត្តិធម៌​ នោះ ​ភាគីចិន​បានត្រៀម​រៀបចំ​យ៉ាងពេញលេញ​ដើម្បី​ឆ្លើយតប​យ៉ាងខ្លាំងក្លា​ដោយ​ចាត់​វិធានការ​គ្រប់​បែបយ៉ាង​ ដែល​គួបផ្សំ​ទាំង​បរិមាណផង​និង​គុណភាពផង​ដើម្បី​គាំពារ​ផលប្រយោជន៍​របស់ប្រទេស​និង​ប្រជាជន​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស