孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងជួបសន្ទនាជាមួយអ្នកទទួលខុសត្រូវនៃសហគ្រាសអន្តរជាតិ ដោយគូសបញ្ជាក់ថា ការបើកទូលាយចំពោះបរទេសគឺជាមធ្យោបាយគន្លឹះមួយនៃការអភិវឌ្ឍប្រទេសចិន

2018-06-22 16:14:18 cri

លោកស៊ីជីនភីងជួបសន្ទនាជាមួយអ្នកទទួលខុសត្រូវនៃសហគ្រាសអន្តរជាតិ ដោយគូសបញ្ជាក់ថា ការបើកទូលាយចំពោះបរទេសគឺជាមធ្យោបាយគន្លឹះមួយនៃការអភិវឌ្ឍប្រទេសចិន

    ថ្ងៃទី២១​ខែមិថុនា​ លោកស៊ីជីនភីង​ ប្រធានរដ្ឋចិន​បានជួបសន្ទនា​ជាមួយ​អ្នកទទួលខុស​ត្រូវនៃ​សហគ្រាស​អន្តរជាតិ​ដ៏ល្បីឈ្មោះ​ដែល​អញ្ជើញ​ចូលរួម​សន្និសីទកំពូល​តុមូលពិសេស​នៃ​គណៈកម្មាធិការ​ CEO ​ទូទាំង​ពិភពលោក​នៅក្រុងប៉េកាំង ​ហើយ​ធ្វើការផ្លាស់ប្តូរនិង​សន្ទនាគ្នា​ជាមួយ​ពួកគេ ។

    លោកស៊ីជីនភីង​បានថ្លែងថា​ ប្រទេសចិន​បានអនុវត្ត​កំណែទម្រង់​និង​បើកទូលាយ​រយៈពេល​៤០​ឆ្នាំ​មកហើយ ​ការបើកទូលាយ​ចំពោះ​បរទេស​គឺជា​មធ្យោបាយ​គន្លឹះមួយនៃ​ការអភិវឌ្ឍ​ប្រទេស​ចិន ។​ លោក​សង្ឃឹម​សហគមន៍​អន្តរជាតិ​ពួតដៃគ្នា​ពិគ្រោះពិភាក្សា​ជាមួយគ្នា​ កសាង​ជាមួយ​គ្នានិង​ចែករំលែក​ជាមួយគ្នា​ ដើរតាមផ្លូវ​កំណែទម្រង់​បើកទូលាយ​និង​ច្នៃប្រឌិតថ្មីនិង​អភិវឌ្ឍន៍ ​កុំដើរ​តាមផ្លូវ​ដែលបិទបាំង ​ការពារនិយម​និង​ឯកតោភាគីនិយម​ត្រឡប់​មកវិញទេ​ ​មនុស្សជាតិ​ជាសហគមន៍​រួមផលប្រយោជន៍​ ភារកិច្ចនិង​វាសនាមួយ ​ចាំបាច់ត្រូវតែ​ពួតដៃគ្នា​រីកចម្រើន​ទៅមុខ​ដោយ​ពុះពារឧបសគ្គ​ជាមួយគ្នា ។

    ថ្ងៃដដែល​ តំណាង​សហគ្រិន​ដែលមកពី​សហរដ្ឋអាមេរិក ​អង់គ្លេស​ បារាំង​ អាល្លឺម៉ង់​និង​អូស្ត្រាលី​ជាដើម​បាន​បង្ហាញ​ទស្សនៈ​ពួកគេ​ជុំវិញ​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ ច្នៃប្រឌិតថ្មី​និង​ផលិត​ដោយ​ឈ្លាសវៃ ​ការអភិវឌ្ឍ​​បៃតង​និងគ្រប់គ្រង​ទូទាំង​ពិភពលោក​ជាដើម​ដោយ​ផ្តោតលើ​ប្រធានបទ​នៃសន្និសីទ​កំពូលគឺ”​បើកទូលាយ​ កិច្ចសហប្រតិបត្តិការ ​ឈ្នះ-​ឈ្នះ” ។ ​ពួកគេ​បាន​គូសបញ្ជាក់ថា ​គំនិតផ្តួចផ្តើម​នៃខ្សែក្រវាត់មួយ​និងផ្លូវមួយ​បាន​នាំមក​ការអភិវឌ្ឍ​និង​ភាពរុងរឿងនៃ​តំបន់​តាម​ខ្សែនេះ​ ក្រុមហ៊ុន​អន្តរជាតិ​រីករាយ​​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ជាមួយគ្នា ​បន្តរីកចម្រើន​ជាមួយ​នឹង​សេដ្ឋកិច្ច​ប្រទេស​ចិន​៕​​​​​

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស