马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានប្រទេសចិន

2018-06-22 15:37:10 cri

លោកស៊ីជីនភីង​ប្រធាន​រដ្ឋ​ចិន​ជួប​សន្ទនា​ជា​មួយ​អ្នក​ទទួល​ខុសត្រូវ​នៃ​សហគ្រាស​អន្តរជាតិ​ល្បី​ឈ្មោះ ​ហើយ​គូស​បញ្ជាក់​ថា​ការ​បើក​ទូលាយ​ចំពោះ​អន្តរជាតិ​ជា​គន្លឹះ​នៃ​ការ​អភិវឌ្ឍ​នៃ​ប្រទេស​ចិន។

 

អ្នក​ជំនាញ​បាន​ថ្លែង​ថា ​ការ​កែ​សម្រួល​និង​លើក​កំពស់​រចនាសម្ព័ន្ធ​នៃ​សេដ្ឋកិច្ច​ប្រទេស​ចិន​នឹង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​អភិវឌ្ឍ​ដោយ​មាន​គុណភាព​ខ្ពស់​និង​សម្រេច​បាន​ការ​ចាប់ផ្តើម​ល្អ។

 

ក្រសួង​ពាណិជ្ជកម្ម​ចិន​ថ្លែង​ថា ​ប្រសិន​បើ​អាមេរិក​ដាក់ចេញ​បញ្ជី​ផលិតផល​សម្រាប់​បន្ថែម​យក​ពន្ធគយ​ នោះ​ប្រទេស​ចិន​នឹង​ឆ្លើយ​តប​ដោយ​ប្រើ​វិធានការ​គ្រប់​បែប​យ៉ាង។

 

បណ្តា​ធនាគារ​កណ្តាល​ភាគ​ច្រើន​ប៉ាន់ប្រមាណ​ថា​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​នឹង​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក​និង​តំបន់។

អ្នកបកប្រែ:马小青
ប្លុកពិសេស