徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍អង្គការសហប្រជាជាតិបានរាយការណ៍ថាបញ្ហាអត់ឃ្លានទូទាំងពិភពលោកមាននិន្នាការយ៉ាប់យ៉ឺន

2018-06-22 14:37:35 cri

    កាលពី​ថ្ងៃទី ២០ ខែមិថុនា អង្គការ​សហប្រជាជាតិ​បាន​ចេញផ្សាយ​របាយការណ៍​មួយថា ប៉ុន្មានឆ្នាំ​កន្លងទៅ បញ្ហា​អត់ឃ្លាន​ទូទាំងពិភពលោក​មាននិន្នាការ​យ៉ាប់យ៉ឺន មូលហេតុសំខាន់​គឺ​ការប៉ះទង្គិច​និង​ភាពរាំងស្ងួត​ដែល​ពាក់ព័ន្ធនឹង​បម្រែបម្រួល​ធាតុអាកាស​ជាដើម ។

    របាយការណ៍​បន្តឲ្យ​ដឹងថា ប្រជាជន​ខ្វះជីជាតិ​ទូទាំងពិភពលោក​បាន​កើនឡើង​ពី ៧៧៧ លាន់នាក់​នាឆ្នាំ ២០១៥ ដល់ទៅ ៨១៥ លាននាក់​នាឆ្នាំ ២០១៦ អត្រា​ក្នុង​ប្រជាជន​ទូទាំងពិភពលោក​គឺកើនឡើង​ពី ១០.៦ ភាគរយ​ដល់ទៅ ១១ ភាគរយ ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស