马小青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ធនាគារកណ្តាលភាគច្រើនប៉ាន់ប្រមាណថាគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយនឹងជំរុញកំណើនសេដ្ឋកិច្ច

2018-06-22 15:33:55 cri

 ថ្ងៃ​ទី​២១​ខែ​មិថុនា ​វេទិកា​ហិរញ្ញាវត្ថុ​អន្តរជាតិ​បាន​ផ្សាយ​របាយការណ៍​អង្កេត​ស្តីពី​ខួប​ទី​៥​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​នៅ​ក្រុង​ប៉េកាំង។

     របាយការណ៍​នេះ​បង្ហាញ​ថា ​៦៣ភាគរយ​នៃ​ធនាគារ​កណ្តាល​យល់ឃើញថា ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​សំខាន់​ក្រៃ​លែង ​ជា​ឱកាស​កម្រ​មាន​ពី​មុន ​និង​ជា​គំនិត​ផ្តួចផ្តើម​ពិភពលោក​សំខាន់​ជាង​គេ​ក្នុង​រយៈ​ពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែរ។​អ្នក​ទទួល​សម្ភាសន៍​នៃ​បណ្តា​ធនាគារ​កណ្តាល​យល់​ជា​ឯកច្ឆន​នូវ​តួនាទី​នៃ​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​ទៅ​លើ​កំណើន​សេដ្ឋកិច្ច​។

     របាយការណ៍​បន្ត​ថា ​បណ្តា​ធនាគារ​កណ្តាល​មាន​៩២ភាគរយ​ប៉ាន់​ប្រមាណ​ថា ​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​ខាង​មុខ​ គម្រោង​ពាក់​ព័ន្ធ​នឹង​គំនិត​ផ្តួចផ្តើម​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​អាច​គាំទ្រ​កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក។

អ្នកបកប្រែ:马小青
ប្លុកពិសេស