李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រព័ន្ធសារព័ត៌មានឥណ្ឌាអះអាងថា ឥណ្ឌាសម្រេចបន្ថែមការយកពន្ធគយនាំចូលចំពោះផលិតផលអាមេរិកមួយចំនួន

2018-06-22 15:03:16 cri

       ប្រព័ន្ធ​សារព័ត៌មាន​ឥណ្ឌា​បាន​ចុះ​ផ្សាយ​ព័ត៌មាន​កាល​ពី​ថ្ងៃទី​ ២១ ខែ​មិថុនា​ថា​ ប្រទេស​ឥណ្ឌា​សម្រេចបង្កើន​ការ​យកពន្ធគយនាំចូល​​ចំពោះ​កសិផល​និង​ផលិតផល​ដែកថែប​អាមេរិក​មួយ​ចំនួនចាប់ពី​ថ្ងៃទី​ ៤ ខែ​សីហា​ខាងមុខ​​  ដើម្បី​សងសឹកចំពោះ​អាមេរិក​ដែល​បាន​បន្ថែម​ការ​យក​ពន្ធគយ​នាំចូល​ចំពោះផលិតផល​​ដែកថែបនិង​​អាលុយមីញ៉ូម​របស់​ឥណ្ឌា​

       អាមេរិក​ជាទីផ្សារ​នាំ​ចេញ​ធំ​បំផុត​របស់​ឥណ្ឌា​ កាលពីមុន​នេះ​ អាមេរិក​ប្រកាស​ថា​បន្ថែម​ការ​យក​ពន្ធ​គយ​ចំពោះ​ផលិតផល​ដែក​ថែបនិង​អាលុយមីញ៉ូម​របស់​ឥណ្ឌា​   ​បាន​បណ្តាល​ឲ្យ​ឥណ្ឌា​រងការ​ខូចខាត​ផ្នែក​ពន្ធគយ​​ប្រមាណ​ ២៤១លាន​ដុល្លារអាមេរិក​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស