郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ង់អំពាវនាវឲ្យអឺរ៉ុបប្រើវិធានការជាក់ស្តែងដើម្បីគាំពារផលប្រយោជន៍របស់អ៊ីរ៉ង់ក្នុងកិច្ចព្រមព្រៀងនុយគ្លេអ៊ែរអ៊ីរ៉ង់

2018-06-13 14:07:34 cri

   ថ្ងៃទី ១២ ខែ​មិថុនា ទីភ្នាក់​ងារ​សារព័ត៌មាន​សាធារណរដ្ឋ​​អ៊ីរ៉ង់​ដែល​ជា​ប្រព័ន្ធ​សារព័ត៌មាន​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​ផ្សាយ​ដំណឹង​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ដដែល​ លោក Rouhani ប្រធានាធិបតី​អ៊ីរ៉ង់​និង​លោក Macron ប្រធានាធិបតី​បារាំង​បាន​ជួប​ពិភាក្សា​​តាម​ទូរស័ព្ទ លោក Rouhani​ បាន​ទាម​ទារ​ឲ្យ​ប្រទេស​អឺរ៉ុប​ចាត់​វិធានការ​ជាក់​ស្តែង​ដើម្បី​គាំពារ​ផល​ប្រយោជន៍​របស់អ៊ីរ៉ង់​ក្នុង​កិច្ច​ព្រម​ព្រៀង​នុយគ្លេអ៊ែរ​អ៊ីរ៉ង់​ ។

      តាម​ដំណឹង​ឲ្យ​ដឹង​ថា ពេល​ជួប​ពិភាក្សា​​តាម​ទូរស័ព្ទ លោក Rouhani បាន​លើក​ឡើង​ថា ឥរិយាបថ​​និង​សេចកី្ត​ថ្លែងការណ៍​របស់​ប្រទេស​អឺរ៉ុប​គួរ​តែ​មាន​ការ​អនុវត្ត​ជាក់​ស្តែង​ ព្រម​និង​ចាត់​វិធានការ​ប្រាកដប្រជា​ដើម្បី​គាំពារ​ផល​ប្រយោជន៍​របស់​អ៊ីរ៉ង់ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស