王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

គណៈប្រតិភូកងទ័ពចិនធ្វើដំណើរទៅកាន់ប្រទេសម៉ុងហ្គោលីដើម្បីចូលរួមសមយុទ្ធចម្រុះរក្សាសន្តិភាពឈ្មោះKhaanQuest២០១៨

2018-06-13 17:09:56 cri

    តប​តាម​ការ​អញ្ជើញ​របស់​ប្រទេស​ម៉ុងហ្គោលី​ ​នាយទាហាន​និង​ពល​ទាហាន​ចំនួន​៣៥​នាក់​នៃ​កងទ័ព​ចិន​ដែល​ត្រូវ​ទៅ​​ចូលរួម​សមយុទ្ធ​ចម្រុះ​រក្សា​សន្តិភាព​ឈ្មោះ​​Khaan​Quest​២០១៨​នៅ​​ប្រទេស​ម៉ុងហ្គោលី​បាន​ធ្វើ​ដំណើរ​ទៅកាន់​​ប្រទេស​ម៉ុងហ្គោលី​ហើយ​កាល​ពី​ថ្ងៃទី​១១​ខែ​មិថុនា​​។

      សមយុទ្ធ​ចម្រុះ​លើក​នេះ​នឹង​បើកធ្វើ​នៅ​ក្រុង​អ៊ូឡាង់បាទ័រ​រដ្ឋធានី​ម៉ុងហ្គោលី​នៅ​ថ្ងៃទី​១៤​ខែ​មិថុនា​ខាង​មុខនេះ​ ក្នុង​​រយៈពេល​២​សប្តាហ៍​នៃ​សមយុទ្ធ​ កងទ័ព​​ប្រទេស​​ចំនួន​៥២​មាន​ចិន​ ​កម្ពុជា​ ​ ម៉ុងហ្គោលី​ ​សហរដ្ឋ​អាមេរិក​ ​និង​ជប៉ុន​ជាដើម​នឹង​ចូលរួម​សមយុទ្ធ​ឬ​ចាត់​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​ទស្សនា​៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស