郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ថ្នាក់ដឹកនាំនៃសមាជិកអង្គការសហប្រតិបតិ្តការសៀងហៃរួមគ្នាចូលរួមសនិ្នសីទសារព័ត៌មាន លោកស៊ីជីនភីងថ្លែងសុន្ទរកថាគន្លឹះក្នុងនាមជាប្រមុខនៃប្រទេសជាប្រធានផ្លាស់ប្តូរ

2018-06-13 11:26:19 cri

      ថ្ងៃទី ១០ ខែ​មិថុនា ថ្នាក់​ដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក​អង្គការ​សហប្រតិបតិ្តការ​សៀងហៃ​បាន​រួម​គ្នា​ចូលរួម​សនិ្នសីទ​សារព័ត៌មាន ។ លោក ស៊ីជីនភីង​ ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុង​ឋានៈ​ជា​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ជា​ប្រធាន​ផ្លាស់​វេន ។

      ថ្លែង​ក្នុង​សុន្ទរកថា លោក ស៊ីជីនភីង​ បាន​លើក​ឡើង​​ពី​គំនិត​ឯកភាព​និង​សមិទ្ធផល​​សំខាន់ៗ​​ដែល​ទទួល​បាន​ក្នុង​សនិ្នសីទ​កំពូល​ក្រុង​ឈីងតាវ​របស់​អង្គការ​សហប្រតិបតិ្តការ​សៀងហៃ មានជាអាទិ៍៖

      ទីមួយ បណ្តា​ភាគីនានា​ឯកភាព​គ្នា​បង្កើន​សាមគ្គីភាព​និង​កិច្ច​សហប្រតិបតិ្តការ និង​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​​ដែល​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​ប្រកប​ដោយ​​សនិ្តភាព​ គោរព​រាប់អាន​គ្នា​ប្រកប​ដោយ​សមភាព បើក​ទូលាយ​ ​ បរិយាប័ន្ន ​ឈ្នះ-ឈ្នះ​និង​ចែក​រំលែក​ជា​មួយ​គ្នា​

      ទីពីរ ប្រកាន់​ខ្ជាប់​ទស្សនៈ​សនិ្តសុខ​ដែល​មាន​​ការ​ចូល​រួម​ជា​មួយ​គ្នា ចម្រុះ សហប្រតិបតិ្តការ​និង​និរន្តភាព ក្នុង​ន័យ​គាំពារ​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​

      ទីបី គាំពារ​កិត្យានុភាព​និង​ប្រសិទ្ធភាព​នៃ​ច្បាប់​កំណត់​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ពង្រឹង​និង​ពង្រីក​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដែល​ប្រកប​ដោយ​ការ​​បើក​ទូលាយ បរិយាប័ន្ន​ តម្លាភាព​ គ្មាន​ការ​រើស​អើង​ និង​ចាត់​ទុក​ច្បាប់​កំណត់​ជា​មូលដ្ឋាន ប្រឆាំង​ការ​គាំពារ​​និយម​ផ្នែក​ពាណិជ្ជកម្ម​ទោះ​តាម​ទម្រង់​ណា​ក៏​ដោយ ក៏​ដូច​ជា​បង្កើន​ការ​តភ្ជាប់​គ្នា​រវាង​កិច្ច​សហប្រតិបតិ្តការ​សម្រាប់​ការ​កសាង​ “ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ” និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​

      ទីបួន បន្ត​ធ្វើ​កិច្ច​សហប្រតិបតិ្តការ​តទៅ​ទៀត​លើ​វិស័យ​វប្បធម៌ អប់រំ​ បច្ចេកវិទ្យា ការ​ពារ​បរិស្ថាន អនាម័យ ទេសចរណ៍​ យុវជន ប្រព័ន្ធ​សារព័ត៌មាន និង​កីឡា​ជា​ដើម ក្នុង​ន័យ​ជំរុញ​ការ​រៀន​សូត្រ​ពី​វប្បធម៌​រវាង​គ្នា​និង​គ្នា​ និង​បង្កើន​​ការ​តភ្ជាប់​ដួង​ចិត្ត​​ប្រជាជន

      ទីប្រាំ ពង្រីក​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​របស់​អង្គការ​សហប្រតិបតិ្តការ​សៀងហៃ រួម​សហការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​ ​អង្គការ​អន្តជាតិ​និង​តំបន់​ផ្សេង​ទៀត​ ធ្វើ​ការ​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ជំរុញ​សនិ្តភាព​ដ៏​យូរ​អង្វែង​និង​ភាព​រុង​រឿង​ជា​មួយ​គ្នា​នៅ​លើ​ពិភពលោក

      ទី​ប្រាំ​មួយ ផ្តល់​ការ​គាំទ្រ​និង​កិច្ច​សហប្រតិបតិ្តការ​យ៉ាង​សកម្ម​សម្រាប់​​ការងារ​ត្រៀម​រៀប​ចំ​របស់​​សាធារណៈរដ្ឋ​ឃើហ្គីស្ថាន​ដែល​ជា​ប្រទេស​​ជា​ប្រធាន​​​ផ្លាស់​វេន​​លើក​ក្រោយ​ ដើម្បី​រៀប​ចំ​សនិ្នសីទ​កំពូល​នៅ​ឆ្នាំ​ក្រោយ​ឲ្យ​បាន​ល្អ ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស