翟茜茜
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកU Win Myint ប្រធានាធិបតីមីយ៉ាន់ម៉ានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសថៃ

2018-06-13 13:49:07 cri

​​​​​​     ថ្ងៃទី ១២​ ខែ​មិថុនា​ ​ក្រសួង​ការបរទេស​ថៃបាន​បញ្ជាក់​ថា លោក​U Win Myint​ ប្រធានាធិបតី​មីយ៉ាន់ម៉ា​នឹងទៅ​​បំពេញ​ទស្សនកិច្ច​នៅប្រទេស​ថៃ​ពី​ថ្ងៃទី ១៤ ដល់​ទី ១៦ ខែមិថុនា​ខាង​មុខ​នេះ​ តាម​កម្មវិធី​នឹង​ធ្វើ​កិច្ច​ជំនួប​ទ្វេភាគី​ជា​មួយ​លោក​Prayuth Chan-ocha​ នាយករដ្ឋមន្រ្តី​ថៃ​ ព្រម​និង​ចូលរួមសន្និសីទ​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត​ផ្នែក​សេដ្ឋកិច្ច​ទន្លេ​Ayeyarwady​ -ទន្លេChao Phraya ​-ទន្លេ​មេគង្គ​​លើក​ទី ៨ ​ហៅ​កាត់​ថា​​​ACMECS​ ​​ដែល​នឹង​បើក​ធ្វើ​នៅក្រុង​បាងកក​ប្រទេស​ថៃ​ទៀត​ផង​។

    សូម​បញ្ជាក់​ថា ឆ្នាំ​ ២០១៨​ នេះ​ជា​ខួប​ទី ៨០ នៃ​ការ​បង្កើត​ចំណង​ការទូត​រវាង​ប្រទេស​ថៃ​និង​មីយ៉ាន់ម៉ា​ ហេតុដូច្នេះ​ ដំណើ​រ​ទស្សនកិច្ច​របស់​លោក​​U Win Myint​​នៅ​ប្រទេស​ថៃ​លើក​នេះ​ត្រូវ​បាន​ចាត់​ទុក​ជា​ឱកាស​សំខាន់មួយ​​សម្រាប់​ប្រទេស​ថៃ​និង​មីយ៉ាន់ម៉ា​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​ស្តីអំពី​ការ​អភិវឌ្ឍ​កិច្ច​សហប្រតិបត្តិការ​ជា​យុទ្ធសាស្រ្ត ៕ 

អ្នកបកប្រែ:翟茜茜
ប្លុកពិសេស