王昭君
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនចេញសេចក្តីថ្លែងការណ៍អំពីកិច្ចជំនួបរវាងថ្នាក់ ដឹកនាំកូរ៉េខាងជើងនិងអាមេរិក

2018-06-13 17:07:59 cri

    ថ្ងៃ​ទី​១២​ខែ​មិថុនា​ ​ក្រសួង​ការ​បរទេស​ចិន​បាន​​ចេញ​សេចក្តី​ថ្លែងការណ៍​អំពី​កិច្ច​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​កូរ៉េខាងជើង​និង​អាមេរិក​។​ ​សេចក្តីថ្លែងការណ៍​បាន​បង្ហាញ​ថា​ កិច្ច​ជំនួប​រវាង​ថ្នាក់​ដឹកនាំ​កូរ៉េខាងជើង​និង​អាមេរិក​​បាន​ប្រារព្ធ​ធ្វើ​ដោយ​រលូន​និង​ទទួល​បាន​ផល​វិជ្ជមាន​ ​នេះ​គឺជា​ការវិវឌ្ឍ​រីកចម្រើន​ដ៏​សំខាន់​នៃ​ការ​ជំរុញ​​ឱ្យ​ឧបទ្វីប​កូរ៉េ​គ្មាន​អាវុធ​នុយគ្លេអ៊ែរ​និង​ដោះស្រាយ​បញ្ហា​តាម​វិធី​នយោបាយ​។​ ​ប្រទេសចិន​សូម​កោត​សរសើរ​ខ្ពស់​ចំពោះ​ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​របស់​ថ្នាក់​ដឹកនាំ​កូរ៉េខាងជើង​និងអាមេរិក​ ​ព្រម​និង​សូម​សម្តែង​​ការ​ស្វាគមន៍​និង​ការ​គាំទ្រ​ចំពោះ​សមិទ្ធផល​ដែល​ទទួល​បានក្នុង​កិច្ច​ជំនួប​ ​ក៏ដូចជា​សូម​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​បណ្តា​ភាគី​នានា​ក្នុងការ​ជំរុញ​ឱ្យ​កិច្ច​ជំនួប​នេះ​ទទួល​បាន​ជោគជ័យ​៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស