郑磊
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងយីរដ្ឋមន្ត្រីការបរទេសចិនអះអាងថា ប្រទេសចិនរីករាយរួមសហការជាមួយអាស៊ានដើម្បីបង្កើតសហគមន៍រួមវាសនាតែមួយដែលមានភាពកាន់តែស្អិតល្មួត

2018-06-13 14:08:17 cri

     ថ្ងៃទី ១២ ខែ​មិថុនា នៅ​ក្រុង​ប៉េកាំង លោក វ៉ាង​យី សមាជិក​នៃ​ក្រុម​ប្រឹក្សា​កិច្ចការ​រដ្ឋ​ និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ចិន​បាន​ជួប​​ពិភាក្សា​ការងារ​ជា​មួយ​លោក Lim Jock Hoi អគ្គ​លេខាធិការ​នៃ​សមាគម​អាស៊ាន ។

      ថ្លែង​ក្នុង​កិច្ច​ជំនួប​​ លោក វ៉ាង​យី​បាន​លើក​ឡើង​ថា ឆ្នាំ​នេះ​គឺ​ជា​ខួប​ទី​១៥​នៃ​ការ​បង្កើត​ទំនាក់​ទំនង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​ចិន​និង​អាស៊ាន​ ភាគី​ទាំង​ពីរ​មូល​មតិ​គ្នា​ព្រម​ទាំង​បាន​កំណត់​ថា នឹង​ចាប់​ដៃ​គ្នា​ធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​ដែល​មាន​ភាព​កាន់​តែ​ស្អិត​ស្មួត​ ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សមិទ្ធផល​សហប្រតិបតិ្តការ​អស់​រយៈ​១៥​ឆ្នាំ​កន្លង​ទៅ​នេះ ។ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា ទី​មួយ នឹង​កំណត់ “ទស្សនទាន​នៃ​ទំនាក់​ទំនង​ភាព​ជា​ដៃ​គូ​យុទ្ធសាស្ត្រ​រវាង​ចិន​និង​អាស៊ាន​ឆ្នាំ ២០៣០ ” ទីពីរ នឹង​រៀប​ចំ​ធ្វើ​សកម្មភាព​នៃ​ឆ្នាំ​ច្នៃ​ប្រឌិត​ថ្មី​ចិន​-អាស៊ាន ទីបី​នឹង​បង្កើន​ការ​តភ្ជាប់​គ្នា​រវាង​គំនិត​ផ្តួច​ផ្តើម​ “​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ”​និង​ “​ផែនការ​មេ​ស្តីពី​ការ​តភ្ជាប់​គ្នា​របស់​អាស៊ាន​” ក៏​ដូច​ជា​គម្រោង​អភិវឌ្ឍន៍​ផ្សេង​ទៀត​របស់​អាស៊ាន​ ។

      ជា​ការ​ឆ្លើយ​តប លោក Lim Jock Hoi បាន​ថ្លែង​ថា អគ្គលេខាធិការដ្ឋាន​របស់​សមគម​អាស៊ាន​រីក​រាយ​ដើរ​តួនាទី​យ៉ាង​សកម្ម​​ ដើម្បី​ធ្វើ​ឲ្យ​ស៊ី​ជម្រៅ​នូវ​កិច្ច​សហប្រតិបតិ្តការ​​រវាង​អាស៊ាន​និង​ចិន​លើ​គ្រប់​វិស័យ​ ដូច​ជា​វិស័យ​នយោបាយ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម សង្គមកិច្ច និង​វប្បធម៌​មនុស្សជាតិ​ជាដើម ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស