郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការងារត្រៀមគ្រប់ផ្នែកសម្រាប់ពិព័រណ៏ចិន-អាស៊ីខាងត្បូងលើកទី៥បានចប់សព្វគ្រប់ហើយ

2018-06-13 11:33:21 cri

      ពិព័រណ៏​ចិន​-អាស៊ី​ខាង​ត្បូង​លើក​ទី​៥ និង​ពិព័រណ៏​ផលិតផល​នាំ​ចេញ​នាំ​ចូល​​នៃ​ក្រុង​គុនមីង​ប្រទេស​ចិន​លើក​ទី​២៥ នឹង​សម្ពោធ​បើក​នៅ​មជ្ឈមណ្ឌល​សន្និសីទ​និង​ពិព័រណ៏​អន្តរជាតិ​ Dian Chi ក្រុង​គុនមីង​នៅ​ថ្ងៃទី ១៤ ខែ​មិថុនា ។ ខាង​មុខ​នេះ​ ក្នុង​សនិ្នសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃទី ១២ ខែ​មិថុនា លោក Gao Shuxun ប្រធាន​​គណៈកម្មការ​ប្រតិបតិ្ត​នៃ​ពិព័រណ៏​ចិន​-អាស៊ី​ខាង​ត្បូង​លើក​នេះ​បាន​ឧទ្ទេសនាម​ឲ្យ​ដឹង​ថា ការងារ​ត្រៀម​​គ្រប់​ផ្នែក​បាន​ធ្វើ​ចប់​សព្វ​គ្រប់​ហើយ ។

      សូម​បញ្ជាក់​ថា ក្នុង​អំឡុង​ពេល​ពិព័រណ៏​ចិន​-​អាស៊ី​ខាង​ត្បូង​លើក​នេះ នឹង​ប្រារព្ធ​ធ្វើ​វេទិកា​សហប្រតិបតិ្តការ​រវាង​ចិន​និង​អាស៊ី​ខាង​ត្បូង​លើក​ដំបូង ក្រោម​ប្រធាន​បទ “​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង ជំរុញ​ការ​អភិវឌ្ឍ​ប្រកប​ដោយ​បរិយាប័ន្ន​ក្នុង​តំបន់​ ​” ព្រម​នឹង​ធ្វើ​ការ​ពិគ្រោះ​ពិភាក្សា​និង​ផ្លាស់​ប្តូរ​មតិ​យោបល់​​ជា​សំខាន់​អំពី​ការ​វិនិយោគ ពាណិជ្ជកម្ម ការ​តភ្ជាប់​គ្នា ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ការ​អភិវឌ្ឍ​ទីក្រុង និង​កិច្ច​សហប្រតិបតិ្តការ​ខាង​ហិរញ្ញវត្ថុ​ជាដើម ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស