李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនលើកសំណើ៥ចំណុចអំពីការបង្កើតសហគមន៍រូមវាសនានៃអង្គការសហប្រតិបត្តិការសៀងហៃ

2018-06-10 12:11:57 cri

       កាលពី​ថ្ងៃទី​ ១០​ ខែ​មិថុនា​ លោក​ស៊ីជីនភីង​ ប្រធានរដ្ឋ​ចិន​បាន​ថ្លែង​ទៅកាន់​ប្រមុខរដ្ឋ​និង​ប្រមុខរដ្ឋាភិបាល​នៃបណ្តា​ប្រទេស​ជា​សមាជិកដែល​បាន​ចូលរួម​សន្និសី​ទ​កំពូល​ឈីងតាវនៃអង្គការ​សហប្រតិបត្តិការ​សៀងហៃ​ថា​ ត្រូវ​បង្កើត​សហគមន៍រួម​វាសនា​នៃអង្គការ​សហប្រតិបត្តិការ​សៀងហៃ​ ​ក្នុង​ន័យ​ជំរុញ​ការ​កសាង​ទំនាក់ទំនង​អន្តជាតិ​បែប​ថ្មី​ ។ លោក​បាន​លើក​សំណើ​ ៥ ចំណុច​ ​​ពោល​គឺ​ទីមួយ​ ត្រូវ​ប្រមូល​ផ្តុំ​កម្លាំង​សាមគ្គី​ភាព​និងការ​ទុកចិត្ត​គ្នា​ទៅវិញទៅ​មក​​ អនុវត្ត​ជាក់ស្តែង​គ្រប់ជ្រុងជ្រោយ​នូវ​ សេចក្តី​ថ្លែងការណ៍​​ក្រុង​ឈីងតាវ និង​អនុវត្ត​នូវ​សន្ធិសញ្ញា​សហប្រតិបត្តិការស្តី​ពី​​មិត្តភាព​និងសុខដុំ​រមនា​ក្នុង​រយៈពេល​​​យូរជា​ដើម​ ។ ទីពីរ​ ត្រូវ​សកម្មអនុវត្ត​ជាក់ស្តែង​នូវ​គម្រោង​សហប្រតិបត្តិការ​ឆ្នាំ​២០១៩ដល់​២០២១​ក្នុង​ការ​​ទប់ស្កាត់ភេវវកម្មនិយម​ ការ​បំបែក​បំបាក់ជាតិ​និយម​និង​ភាព​​ជ្រុល​និយម​ ​បង្កើន​កិច្ច​សហប្រតិបត្តិការ​ផ្នែកការ​​កាពារ​ជាតិ​  ការ​អនុវត្ត​ច្បាប់ និង​សន្តិសុខ​ព័ត៌មាន​ ដើម្បី​ពង្រឹង​មូលដ្ឋាន​រួម​នៃ​សន្តិភាព​និង​សន្តិសុខ​ ។ ទី​បី​ ត្រូវ​ជំរុញ​ការ​តភ្ជាប់​គ្នារវាង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ ដើម្បី​បង្កើត​ម៉ាស៊ីន​ដ៏ខ្លាំង​ក្លា​សម្រាប់​ការ​អភិវឌ្ឍ​និង​ភាព​រុងរឿង​រួម​ ។ ទី​បួន​ ត្រូវខិតខំ​​រឹត​ចំណង​កិច្ចសហប្រតិបត្តិការ​និង​ការ​ផ្លាស់ប្តូរ​ផ្នែក​វប្បធម៌នៃ​មនុស្សជាតិ​ ។ ទី​ប្រាំ​ គឺ​ត្រូវ​រួម​សហការ​គ្នា​ក្នុង​ការ​ត្រួសត្រាយ​បណ្តាញ​ដៃគូ​សហប្រតិបត្តិការ​អន្តរជាតិ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស