魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនជួបពិភាក្សាការងារជាមួយលោកស្រី Angela Merkel នាយករដ្ឋមន្រ្តីអាល្លឺម៉ង់

2018-05-25 14:39:37 cri

习近平会见默克尔_fororder_习近平

    លោកស៊ីជីនភីង​ ប្រធានរដ្ឋចិន​បាន​ជួបពិភាក្សាការងារ​ជាមួយ​លោកស្រី​ Angela​ Merkel​ នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​នៅក្រុង​ប៉េកាំង​កាលពី​ថៃ្ងទី​២៤ ខែ​ឧសភា។​

    ថែ្លង​ក្នុងកិច្ចជំនួប​ លោកស៊ីជីនភីង​ បាន​សង្កត់ធ្ងន់​ថា ​ប្រទេសទាំងពីរ​ ចិន​និង​អាល្លឺម៉ង់​ត្រូវតែ​ធ្វើជា​គំរូ​នៃ​កិច្ចសហប្រតិបត្តិការ​និង​ឈ្នះ-ឈ្នះ​ព្រមទាំង​ជា​អ្នកជំរុញ​នៃ​ទំនាក់ទំនង​អន្តរជាតិ​បែបថ្មី​ផងដែរ។​ភាគីទាំងពីរ​អាចនឹង​ធ្វើកិច្ចសហប្រតិបត្តិការ​កាន់តែ​ច្រើន​ក្នុង​វិស័យ​ឧស្សាហកម្ម​នាពេលអនាគត។​ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយ​សហភាពអឺរ៉ុប​ដើម្បី​ប្រកាន់ខ្ជាប់​យ៉ាង​រឹងមាំ​នូវ​ពហុភាគីនិយម​ក្នុងន័យ​ជំរុញ​ស្ថានការណ៍​អន្តរជាតិ​ឲ្យ​អភិវឌ្ឍ​ក្នុង​ទិសដៅ​ស្ថិរភាព​និង​ផ្តល់ផលប្រយោជន៍​ដល់​ភាគីនានា​ថែមទៀត។​

    ជា​ការឆ្លើយ​តប​ លោកស្រី​ Merkel ​បានថែ្លងថា ​ប្រទេសចិន​គឺជា​សមាជិកដ៏សំខាន់​នៃ​សហគមន៍​អន្តរជាតិ​និងជា​ដៃគូ​ផែ្នកពាណិជ្ជកម្ម​ដ៏សំខាន់​របស់អាល្លឺម៉ង់​ផងដែរ។​ប្រទេស​អាល្លឺម៉ង់​មានឆន្ទៈ​ចាប់យក​ឱកាសថ្មី​ដែល​ធ្វើឲ្យស៊ីជម្រៅ​នូវ​ការបើកទូលាយ​នៃប្រទេសចិន​ពង្រីក​ទំហំ​កិច្ចសហប្រតិបត្តិការ​ផែ្នកពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​ប្រទេសចិននិងអាល្លឺម៉ង់​ព្រមទាំង​ពង្រីកទំហំ​ការផ្លាស់ប្តូរ​វប្បធម៌មនុស្សជាតិ​ផងដែរ៕​

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស