孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

សន្និសីទពិសេសនៃកិច្ចសន្ទនាថ្នាក់ដឹកនាំជាន់ខ្ពស់រវាងគណបក្សកុម្មុយនិស្តចិននិងគណបក្សនយោបាយទូទាំងពិភពលោកនឹងបើកធ្វើនៅក្រុង Shen zhen

2018-05-21 15:28:29 cri

    សន្និសីទ​ពិសេសនៃ​កិច្ចសន្ទនា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​រវាង​គណបក្ស​កុម្មុយនិស្តចិន​និង​គណបក្ស​នយោបាយ​ទូទាំង​ពិភពលោក​ដែលរៀបចំ​​​ដោយ​ក្រសួង​ទំនាក់ទំនង​ជាមួយ​បរទេសនៃ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន​នឹងបើកធ្វើ​ពីថ្ងៃទី២៦​ដល់ថ្ងៃទី២៨​ខែឧសភា​នៅក្រុង ​Shen ​zhen ​ខេត្ត​ Guang ​dong ។ ​សន្និសីទ​ពិសេស​រួមមាន​កិច្ចប្រជុំ​ផ្សព្វផ្សាយ​អំពីប្រធានបទ​”រឿងរ៉ាវ​របស់​បក្ស​កុម្មុយនិស្តចិន​-ការអនុវត្ត​ជាក់ស្តែងនូវ​គតិសង្គមនិយម​ដ៏មាន​លក្ខណៈពិសេស​ចិនក្នុង​យុគសម័យថ្មី​របស់​លោក​ស៊ីជីនភីង​នៅខេត្ត ​Guang ​dong”​សិក្ខាសាលា​ពិសេស​ស្តីពីខួប​​២០០ឆ្នាំ​ដើម្បី​រំលឹក​ថ្ងៃកំណើត​របស់​លោកម៉ាក្ស ​វេទិកា​អ្នកដឹកនាំ​យុវជន​ចិននិង​អាហ្វ្រិក​លើកទី៤និង​វេទិកា​គណបក្ស​នយោបាយចិន​និង​អាមេរិកឡាទីន​លើកទី២ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស