魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកវ៉ាងយី រដ្ឋមន្រ្តីក្រសួងការបរទេសចិនជួបពិភាក្សាការងារជាមួយលោក Roberto Ampuero រដ្ឋមន្រ្តីក្រសួងការបរទេសស៊ីលី

2018-05-21 15:13:09 cri

   

图片默认标题_fororder_王毅智利1

   កាលពី​ថ្ងៃទី២០​ ខែឧសភា​ តាមម៉ោង​នៅក្នុងតំបន់​ ខណៈពេល​លោកវ៉ាងយី ​សមាជិក​ក្រុមប្រឹក្សា​កិច្ចការរដ្ឋចិន​និងជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ចិន​អញ្ជើញ​ចូលរួម​សន្និសីទ​រដ្ឋមន្រ្តី​ក្រសួងការបរទេស​នៃ​ក្រុមប្រទេស​G20​នៅក្រុងប៊ុយណូស៊ៃ​បាន​ជួបសន្ទនា​ការងារ​ជាមួយ​លោក​ Roberto ​Ampuero​ រដ្ឋមន្រ្តី​ក្រសួង​ការបរទេស​ស៊ីលី។​

    ថែ្លង​ក្នុងកិច្ចជំនួប​ លោក​វ៉ាងយី​បាន​លើកឡើងថា​ ប្រទេសចិន​កោតសរសើរ​ចំពោះ​រដ្ឋាភិបាល​ស៊ីលី​ដែល​ប្តេជ្ញាចិត្ត​យ៉ាងម៉ឺងម៉ាត់​នូវ​ការអភិវឌ្ឍ​ទំនាក់ទំនង​ជាមួយ​ប្រទេសចិន​ហើយ​មានឆន្ទៈ​ក្នុងការ​តភ្ជាប់​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និងផ្លូវមួយ​ជាមួយនឹង​ផែនការ​វិនិយោគ​ឆ្នាំ២០២៥​របស់ស៊ីលី​ បង្កើន​ការផ្លាស់ប្តូរ​ខាងវប្បធម៌មនុស្សជាតិ​ដើម្បី​សម្រេច​បាន​នូវ​ការអភិវឌ្ឍ​និង​ភាពរុងរឿងថ្កុំថ្កើង​ជាមួយគ្នា​ថែមទៀត។​ប្រទេសចិន​ពោរពេញ​ទៅ​ដោយ​ទំនុកចិត្ត​និង​ការរំពឹងទុក​ចំពោះអនាគត​នៃ​ទំនាក់ទំនង​ភាពជាដៃគូ​យុទ្ធសាស្រ្ត​គ្រប់​ជ្រុងជ្រោយ​រវាងចិន​និង​ស៊ីលី។​

    ជា​ការឆ្លើយតប​ លោក​ Roberto​ Ampuero​ បាន​ថែ្លងថា​ ប្រទេសស៊ីលី​រំពឹងថា​ នឹង​បង្កើន​ការប្រាស្រ័យ​ទាក់ទងគ្នា​កម្រិតខ្ពស់​ជាមួយ​ប្រទេសចិន​ ហើយ​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិ​ការ​ដែល​ផ្តល់ផលប្រយោជន៍​ឲ្យគ្នា​ទៅវិញ​ទៅមក​រវាងភាគីទាំងពីរ​ថែមទៀត។​ប្រទេស​ស៊ីលី​យកចិត្ត​ទុកដាក់ខ្ពស់​និង​សកម្មគាំទ្រ​ចំពោះ​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់មួយ​និង​ផ្លូវមួយ​ហើយ​ស្វាគមន៍​សហគ្រាសចិន​មកវិនិយោគ​និង​ធ្វើកិច្ចសហប្រតិបត្តិការ​នៅប្រទេស​ស៊ីលី​ព្រមទាំង​មានឆន្ទៈ​ក្លាយជា​ច្រកទ្វារ​របស់ប្រទេសចិន​សម្រាប់​ការចូលក្នុង​ប្រទេស​អាមេរិក​ឡាទីន​ផងដែរ៕​

图片默认标题_fororder_王毅智利2

 

អ្នកបកប្រែ:魏伟
ប្លុកពិសេស