孙玲玲
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មជ្ឈដ្ឋានបរទេសយកចិត្តទុកដាក់សុន្ទរកថារបស់លោកស៊ីជីនភីង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនដែលបានថ្លែងក្នុងមហាសន្និបាតការពារអេកូ-បរិស្ថានទូទាំងប្រទេសចិន

2018-05-21 15:20:50 cri

    មហាសន្និបាត​ការពារ​អេកូ-បរិស្ថាន​ទូទាំង​ប្រទេសចិន​បានបើកធ្វើ​ពីថ្ងៃទី១៨​ដល់ថ្ងៃទី​១៩ខែឧសភា​នៅក្រុង​ប៉េកាំង ។​ លោក ​ស៊ីជីនភីង ​អគ្គលេខាធិការ​មជ្ឈិមបក្ស​កុម្មុយនិស្តចិន ​ប្រធានរដ្ឋចិន​ និងជា​ប្រធាន​គណៈកម្មាធិការ​យោធា​មជ្ឈិមចិន​បាន​អញ្ជើញ​ចូលរួមសន្និសីទ​និងថ្លែង​សុន្ទរកថា​ ។ លោក​បានគូស​បញ្ជាក់ថា​ ត្រូវតែ​ប្រើប្រាស់​យ៉ាង​ពេញលេញ​នូវមូលដ្ឋាន​សម្ភារៈ​ដ៏រឹងមាំ​ដែល​សន្សំក្នុង​រយៈពេល​៤០ឆ្នាំ​កន្លងទៅនេះ​នៃកំណែទម្រង់​និងបើកទូលាយ​ បង្កើន​កម្លាំង​ជំរុញ​ការកសាង​អរិយធម៌​អេកូបរិស្ថាន ​ដោះស្រាយ​បញ្ហា​អេកូបរិស្ថាន​ ធ្វើសង្គ្រាម​បង្ការនិង​គ្រប់គ្រង​ការបំពុលឲ្យ​បានល្អ​ជាដាច់ខាត​ ដើម្បីជំរុញ​ការកសាង​អរិយធម៌​អេកូបរិស្ថាន​ប្រទេសចិន​ឲ្យ​បោះជំហាន​ថ្មីទៀត ។

    អំពីទស្សនៈ​ស្តីពី​ការកសាង​អរិយធម៌​អេកូបរិស្ថាន​ដែលបង្ហាញ​ក្នុងសុន្ទរកថា​របស់​លោកស៊ីជីនភីង ​អគ្គលេខាធិការ ​ត្រូវបាន​លោក ​John B.​Cob Jr. ​បណ្ឌិតនៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​មនុស្សសាស្ត្រ​ជាតិ​សហរដ្ឋអាមេរិក​ដែលមាន​អាយុ៩៣​បាន​យល់ស្រប​ហើយថា​ “ការស្វែងរក​ការអភិវឌ្ឍ​ គឺត្រូវការ​គិតពិចារណា​ដល់​ពេលអនាគត​និងសុភមង្គល​របស់​ប្រជាជន​ទាំងអស់​ជាយូរអង្វែង​ តែមិនមែន​ផលប្រយោជន៍​បណ្តោះអាសន្ន​នោះទេ ​ហើយ​នេះក៏ជា​ទស្សនៈ​អភិវឌ្ឍន៍​អរិយធម៌​អេកូបរិស្ថាន​របស់លោក ​ស៊ីជីនភីង​ និងជា​មូលហេតុ​សំខាន់​ដែលខ្ញុំមាន​គោលបំណង​យ៉ាងខ្លាំង​ចំពោះ​ការអភិវឌ្ឍ​អរិយធម៌​អេកូបរិស្ថាន​របស់​ប្រទេសចិន​ដែរ” ។

    លោក ​erik ​solheim​ អគ្គលេខាធិការរង​និងជា​ប្រធាន​ប្រតិបត្តិនៃ​កម្មវិធី​បរិស្ថាន​នៃអង្គការ​សហប្រជាជាតិ​បានថ្លែងថា​ ក្នុងរយៈពេល​៥ឆ្នាំ​កន្លង​ទៅនេះ ​អេកូបរិស្ថានរបស់ចិន​បាន​ប្រែប្រួល​ឆ្ពោះទៅកាន់​ទិសដៅ​វិជ្ជមាន​ ។ ​ប្រទេសចិន​មាន​ការស្វែងយល់​ល្អប្រសើរ​ក្នុងវិស័យ​គ្រប់គ្រង​បរិស្ថាន ​ដែលគួរឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន៍​ផ្សេងទៀត​រៀនសូត្រតាម ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស